មេ អ.ហ ក្រុងកំពត ផ្តល់អំណោយ កម្មករក្រីក្រ ចំនួន ១០នាក់

កំពត ៖ លោកវរសេនីយ៍ត្រី គឹម ចេស្តា មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងកំពត នាវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ នៅឯទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុងកំពតថ្មី ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានជូនអំណោយ ដល់កម្មករទីទាល់ក្របំផុត ក្នុងក្រុងកំពត ចំនួន១០នាក់ ។

លោកមេបញ្ជាការក្រុង គឹម ចេស្តា បានឲ្យដឹងថា អំណោយដែលត្រូវផ្តល់ជូនកម្មករក្រីក្រជួបការលំបាក ក្នុងម្នាក់ៗ ទទួលបានមី១០កញ្ចប់ ថវិកា ១០.០០០រៀល អំណោយបន្តិចបន្តួច សម្រាប់ជាការដោះស្រាយ រយៈខ្លីប៉ុណ្ណោះ ។

ទន្ទឹមនឹងនេះ លោក គឹម ចេស្តា តាងនាម ជួសមុខឲ្យកងកម្លាំង កងរាជអាវុធហត្ថក្រុងកំពតទាំងអស់ សូមថ្លែង អំណរអរគុណ ចំពោះលោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ ដឹងសុខទុក្ខពីកងកម្លាំង ហើយដោយមានការជ្រោមជ្រែង ពីលោកឧត្តសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពតផង ដែរ គឺបានផ្តល់ទីតាំងដីមួយកន្លែង ឲ្យដល់អង្គភាពកងរាជអាវុធហត្ថក្រុង ធ្វើការសាងសង់ ដើម្បីឲ្យកងកម្លាំងងាយ ស្រួលស្នាក់នៅ និងធ្វើការងារបម្រើរដ្ឋ និងប្រជាជន រហូតមកដល់ពេលនេះ បន្ទាយសាងសង់ជិតរួចរាល់ជាស្ថាពរ ហើយ អស់ថវិកាជិត ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ថវិកាមួយចំនួនធំ បានមកពីលុយផ្ទាល់របស់លោកមេបញ្ជាការ អ.ហក្រុង គឹម ចេស្តា និងមួយចំនួនទៀត បានមកពីសប្បុរសជនផ្សេងៗ ៕

មេ អ.ហ ក្រុងកំពត ផ្តល់អំណោយ កម្មករក្រីក្រ ចំនួន ១០នាក់

មេ អ.ហ ក្រុងកំពត ផ្តល់អំណោយ កម្មករក្រីក្រ ចំនួន ១០នាក់

មេ អ.ហ ក្រុងកំពត ផ្តល់អំណោយ កម្មករក្រីក្រ ចំនួន ១០នាក់