ប្តីទាញកាំបិតផ្គាក់ កាប់ប្រពន្ធ របួសធ្ងន់ ដោយសារភ្លើង ប្រច័ណ្ឌ

រតនគិរី ៖ អំពើហឹង្សាក្នុង គ្រួសារមួយ បានកើតឡើង នៅស្រុកកូនមុំ ដោយសារបុរសជាប្តី ទាញកាំបិតផ្គាក់់ កាប់ទៅលើ ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ ព្រោះតែរឿងប្រច័ណ្ឌ ។ 

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ស្តិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
លោកភោគ សារិទ្ធ អធិការស្រុកកូនមុំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វាង ធិន ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើស្រែចំការ និងជនរងគ្រោះជាប្រពន្ធឈ្មោះ ស្រី ពៅ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែចំការ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តទៀតថា ជនសង្ស័យបានប្រច័ណ្ឌប្រពន្ធច្រើនខែមកហើយ ខណៈដែលជនសង្ស័យជាប្តីពេលដែលផឹកស្រាចូលក្នុងពោះម្តងៗ តែងមកឈ្លោះប្រកែក ជាមួយប្រពន្ធ និងគំរាមកាប់សម្លាប់ ចោលជាច្រើនដង ទើបមកដល់ ថ្ងៃកើតហេតុខាងលើនេះ ជនសង្ស័យបានមកពីផឹកស្រាជាមួយមិត្តភ័ក្ត្រក្នុងភូមិ ហើយបានត្រលប់មកដល់ផ្ទះវិញ ក៏ឈ្លោះប្រកែកប្រពន្ធ២-៣ម៉ាត់ ក៏ស្ទុះទៅយកកាំបិតផ្គាក់កាប់ប្រពន្ធប៉ិសដាច់ កស្លាប់ ក្រោយពីកាប់ហើយ សាច់ញាតិ ក្នុងភូមិបានបញ្ជូនសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកូនមុំ តែគ្រូពេទ្យប្រាប់ថារបួសធ្ងន់ខ្លាំងពេក មិនអាចព្យាបាល បានទេឲ្យសាច់ញាតិបញ្ជូនទៅភ្នំពេញជាបន្ទាន់។ ចំណែកជនសង្ស័យជាប្តី បានកាប់ប្រពន្ធហើយនោះរត់គេចខ្លួន ទៅពួននៅចំការក្បែរភូមិនោះ ប៉ុន្តែសមត្ថកិច្ចបានពង្រាយកម្លាំងគ្រប់ច្រកល្ហកតាមចាប់ជនសង្ស័យនោះបាន ហើយក៏បានមកអធិការស្រុកកូនមុំ ដើម្បីចាត់ការតាមនិតីវិធិច្បាប់។ នារដូវបុណ្យភ្ជុំនេះក្រុមគ្រួសារគេដទៃ គេប្រឹង ធ្វើបុណ្យធ្វើទាន ចំណែកគ្រួសារមួយនេះគិតតែពីឈ្លោះគ្នាទាស់ទែងគ្នា រហូតដល់កើតមានអំពើហឹង្សា ធ្វើឲ្យប្តីជាប់គុក ចំណែកប្រពន្ធដេកពេទ្យ ត្រូវបានសមត្តកិច្ចនគបាលស្រុកកូនមុំ ធ្វើសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធីច្បាប់៕