លោកស្រី ម៉ែន សំអន និមន្ដព្រះសង្ឃ ៣៥អង្គ សូត្រមន្តឧទិ្ទសកុសល ជូនអ្នកស្លាប់ ក្នុងរបបប៉ុលពត

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅ រសៀលនេះ បាននិមន្តព្រះសង្ឃ ៣៥អង្គ សូត្រមន្តនៅ សារៈមន្ទីរទួលស្លែង ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់ វិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតយ៉ាងទារុណ នៅក្នុងរបបប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ពិធីនេះ បានធ្វើឡើងរយៈពេល១១ឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំធ្វើឡើង ដើម្បីឧទ្ទិសកុសលជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់នៅក្នុងមន្ទីរពន្ធនាគារទួលស្លែង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត។

លោកស្រី ម៉ែន សំអន បានរំលឹកថា ពិធីធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើននៅជុំវិញមន្ទីរទួលស្លែងនេះ តែងឮសំឡេងស្រែកង្ហោយរបស់ព្រលឹងអ្នក ដែលបានស្លាប់ឲ្យជួយធ្វើបុណ្យឧទ្ទិសកុសលដល់ពួកគេ ត្បិតពួកគេ គ្មានកូនចៅសាច់ញាតិធ្វើបុណ្យឲ្យឡើយ ព្រោះបានស្លាប់ក្នុងរបបប៉ុលពតអស់ទៅហើយ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ផងដែរ បន្ទាប់ពីពិធីនេះ ត្រូវបានធ្វើឡើង ប្រជាពលរដ្ឋមិនដែលបានឮសំឡេង ដង្ហោយពីព្រលឹងអ្នកស្លាប់ទៀតនោះទេ។ នេះមានន័យថា ពួកគេបានទទួលនូវបុណ្យកុសល ដែលបានឧទ្ទិសឲ្យ នេះហើយ។

សូមបញ្ជាក់ថា មន្ទីរទួលស្លែង គឺជាទីកន្លែងដ៏ប្រល័យមួយនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានប្រជាពលរដ្ឋខ្មែរ ជាច្រើនម៉ឺននាក់ ដែលត្រូវអង្គការចោទថាក្បត់នោះ ត្រូវបានយកមកឃុំឃាំងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងយក ទៅសម្លាប់ចោលជាបន្តបន្ទាប់៕