មេបញ្ជាការ អាវុធហត្ថខេត្ត កំពង់ស្ពឺ នាំអំណោយជូន មេបញ្ជាការរង ២នាក់ដែលមានជំងឺ

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥នេះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីត្រី ជូ សារុន បានដឹកនាំមន្ត្រីក្នុងអង្គភាព ទាំងអស់ចុះសួរសុខទុក្ខ លោកវរសេនីយ៏ឯក ប៊ុត សារឿន មេបញ្ជាការរង និងលោកវរសេនីយ៏ អ៊ឿ សំរិទ្ធ មេបញ្ជាការរង ដែលមានជំងឺនិងកំពង់ សម្រាកព្យាបាលនៅផ្ទៈនិងនៅមន្ទីរពេទ្យ ។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការខេត្តបានលើឡើងពីគុណបំណាច់ របស់មេបញ្ជាការរងទាំងពីររូបថា កន្លងមកលោកទាំងបានសាងស្នាដៃ ជូនជាតិមាតុភូមិយ៉ាងច្រើន ក្នុងនោៈទាំងលើសមភូមិ រួមទាំងក្នុងអង្គភាព ។

លោកមេបញ្ជាការបន្តថា ដោយមើលឃើញនៅគុណបំណាច់ខាងលើ នាយឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានណែនាំឲ្យ យកចិត្តទុកដាក់ ដល់ពលនិងនាយទាហ៊ាន កងរាជអាវុធហត្ថគ្រប់រូប ឲ្យមានការយកចិត្តទុកដាក់ ចំពោះមន្រ្តីក្នុង អង្គភាព ដែលមានជំងឺកំពង់សម្រាកព្យាបាលទោះ នៅក្នុងអង្គភាព នៅផ្ទៈនិងនៅមន្ទីរពេទ្យក្តី ។

លោកមេបញ្ជាការបានឲ្យដឹងទៀតថាទោះបី ជាសម្ភារៈនិងថវិកានៅមានកម្រិត មិនសមនិងតម្រូវការក្តី នេះគឺជា អំណោយដោយ សប្បុរសដែលបានមកពីចិត្តសទ្ធាជ្រៈថ្លា របស់អង្គភាព ដែលតែងតែគិតគូរពីការលំបាក របស់មន្ត្រីក្នុងអង្គភាព។

អំណោយដែលបានផ្តល់ជូន មានម្នាក់ៗអង្ក៤បាវ ប្រាក់១លានរៀល សាំង១00លីត្រ បន្ថែមលើប្រាក់ខែ ពីអង្គភាព ចំនួន៤០ម៉ឺនរៀល រួមទាំងគ្រឿងសម្ភារៈឧបភោគបរិភោគ ផ្សេងទៀតជាច្រើន ។

លោកមេបញ្ជាការរងទាំង២នាក់ ដែលកំពង់សម្រាកព្យាបាល បានលើឡើងទង្វើរបស់ មេបញ្ជាការបានផ្តល់នៅការ លើទឹកចិត្តយ៉ាងក្រៃលែង ចំពោះពួកគាត់បើទោះ មានជំងឺប្រចាំកាយយ៉ាងណាក៏ដោយ ក៏អង្គភាពនៅយកចិត្ត ទុកដាក់ ដល់រូបគាត់ដោយមិនដែលបាត់ប្រាក់ បៀរវត្តនិងប្រាក់ឧបត្ថមឡើយ ។ទង្វើនេះពួកគាត់នៅមាន ជំនឿយ៉ាង មុតមាំចំពោះអង្គភាព កងរាជអាវុធហត្ថដែលបានជួយគ្នា ក្នុងក្រក្នុងគ្រាដែលជួបការលំបាក ៕

មេបញ្ជាការ អាវុធហត្ថខេត្ត កំពង់ស្ពឺ នាំអំណោយជូន មេបញ្ជាការរង ២នាក់ដែលមានជំងឺ

មេបញ្ជាការ អាវុធហត្ថខេត្ត កំពង់ស្ពឺ នាំអំណោយជូន មេបញ្ជាការរង ២នាក់ដែលមានជំងឺ

មេបញ្ជាការ អាវុធហត្ថខេត្ត កំពង់ស្ពឺ នាំអំណោយជូន មេបញ្ជាការរង ២នាក់ដែលមានជំងឺ

មេបញ្ជាការ អាវុធហត្ថខេត្ត កំពង់ស្ពឺ នាំអំណោយជូន មេបញ្ជាការរង ២នាក់ដែលមានជំងឺ

មេបញ្ជាការ អាវុធហត្ថខេត្ត កំពង់ស្ពឺ នាំអំណោយជូន មេបញ្ជាការរង ២នាក់ដែលមានជំងឺ

  • មេបញ្ជាការ អាវុធហត្ថខេត្ត កំពង់ស្ពឺ នាំអំណោយជូន មេបញ្ជាការរង ២នាក់ដែលមានជំងឺ已关闭评论
  • 350 views
  • Hide Sidebar
    A+
Publish on:2015/10/09  Category:ក្នុងស្រុក
Tags: