ក្រោយការ​ឈប់​ជក់​បារី តើ​មានអ្វី​កើត​ឡើង ចំពោះ​រាង​កាយ​របស់​អ្នក?

សុខភាព៖ បច្ចុប្បន្នប្រទេសកម្ពុជា បានហាមប្រាមមិនឲ្យមាន ការផ្សព្វផ្សាយបារី តាមទីសារធារណៈ ក៏ពិតមែន តែការហាមប្រាមមិនឲ្យជក់បារី នៅទីសាធារណៈ ហាក់មិនទាន់មាននៅឡើយ ហើយការយកស្រីស្អាតៗ ដើរលក់បារី នៅតាមបណ្ដាហាងធំៗ ហាក់កាន់តែពេញនិយមខ្លាំងឡើងទៅវិញ ។

បារី ពិតជាមានគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់សុខភាព មិនថាបញ្ហា សរសៃរឈាម បេះដូង ខួរក្បាល សួត តម្រងនោម គឺទទួលផលប៉ះពាល់ទាំងអស់ ពិសេសជាងគេ ជំងឺមហារីកសួត ដែលយើងគ្រប់គ្នាកំពុងព្រួយបារម្ភ ហើយកាន់តែធ្ងន់ធ្ងរ គឺអ្នកមិនជក់បារី តែនៅក្បែរអ្នកជក់បារី មានផលបះពាល់ច្រើនជាងអ្នកជក់ទៅទៀត ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា ក្រោយពេលអ្នកឈប់ជក់បារី តើរាង្គកាយអ្នកមានអ្វីកើតឡើង ?

១ ចង្វាក់បេះដូង នឹងសរសៃឈាម៖ ក្រោយពេលអ្នកឈប់ជក់បារី ត្រឹមតែ២០នាទី ការសិក្សាបានបង្ហាញឲ្យឃើញថា ចង្វាក់បេះដូង អ្នកបានដើរត្រឡប់មករកភាពប្រក្រតីវិញ ហើយមានឈាមទៅចិញ្ចឹម រាងកាយគ្រប់គ្រាន់ ។

២ ឧស្ម័នពុលក្នុងរាងកាយ បានថយចុះ Cabon monoxide ៖ ស្របទៅហ្នឹងការសិក្សារ US Surgeon General’s Report in 1988 បានឲ្យដឹងថា ក្រោយអ្នកឈប់ជក់បារី១២ម៉ោង ឧស្ម័នពុលនេះបានថយចុះ មករកភាពធម្មតា ព្រោះកំពុងពេលអ្នកជក់បារីឧស្ម័នពុលនេះ បានកើនឡើងជាអតិបរិមា ។

៣ មុខងារសួតកើនឡើង៖ ការជក់បារីក្នុងរយៈពេលមួយយូរ ធ្វើឲ្យសួតមានសភាពចុះខ្សោយ ព្រោះត្រូវបានបំពុលជារៀងរាល់ថ្ងៃ តែក្រោយពេលអ្នកបញ្ឈប់ ការជក់បារីត្រឹមតែ២សប្ដាហ៍ សួតរបស់អ្នកនឹងធ្វើការបានល្អ ពិសេសបំលាស់ប្ដូរឧស្ម័រ និងឈាមមានលក្ខណៈល្អប្រសើរ ។ តែសម្រាប់បុគ្គលខ្លះ មិនអាចឃើញផលភា្លមៗទេ ទាល់តែចាប់ពីពីរខែឡើង ទើបឃើញលទ្ធផលក៏មាន ។

៤ ការដកដង្ហើមបានប្រសើរឡើង ៖ នៅពេលអ្នកជក់បារី ធ្វើឲ្យការដកដង្ហើម របស់អ្នកមានលក្ខណៈដង្ហក និង ខ្លីៗ តែក្រោយអ្នកឈប់ជក់ពី១ទៅ៩ខែ អ្នកនឹងឃើញថា ការដកដង្ហើមរបស់អ្នក លែងដង្ហកទៀតហើយ ពិសេសមានអារម្មណ៍ថា ការដកដង្ហើមអ្នកពោរពេញទៅដោយ ខ្យល់បរិសុទ្ធ ។
នេះគ្រាន់តែជាផលទទួលបាន តិចតួចពីការឈប់ជក់ ដូចនេះអ្នកគួរតែគ្រវាត់វាចោល ដើម្បីសុខភាពខ្លួនឯង និងក្រុមគ្រួសារ ទើបជាការប្រសើរបំផុត៕

ក្រោយការ​ឈប់​ជក់​បារី តើ​មានអ្វី​កើត​ឡើង ចំពោះ​រាង​កាយ​របស់​អ្នក?