រឿងរ៉ាវ​លម្អិត​ជណ្តើរយន្ត​គាប​ក្មេងប្រុស​ស្លាប់​ដោយសារ​ម្តាយ​ខ្វះ​ទំនួល​ខុសត្រូវ

Sanofi

កាលពី​ម្សិលមិញ «​ប្រជាប្រិយ​» បាន​ចុះផ្សាយ​ពី​រឿង​ក្មេងប្រុស​ម្នាក់​ត្រូវបាន​ជណ្តើរយន្ត​គាប​ស្លាប់ តែ​ពុំទាន់​បាន​ប្រាប់​ពី​ព័ត៌មាន​ល​ម្អិ​ល​នៅឡើយ​ទេ ។​​ក្មេងប្រុស​ដែល​ត្រូវ​ជណ្តើរយន្ត​គាប​ស្លាប់​នោះ​មាន​អាយុ ៤ ឆ្នាំ ហើយ​បាន​ស្លាប់​ពេលដែល​បញ្ជូនទៅ មន្ទីរពេទ្យ​ដោយសារតែ​ទទួលរង​សម្ពាធ​ធ្ងន់ធ្ងរ​នៅ​នឹង​ទ្រូង ។

មុនពេល​ដែលមាន​ហេតុការណ៍​អាក្រក់​នេះ កើតឡើង ក្មេងប្រុស​រូបនេះ​គឺ​កំពុងតែ​រត់​លេង​ជាមួយ​ក្មេងស្រី​អាយុ ៣ ឆាំ្ន​ផ្សេងទៀត ហើយ​ចៃដន្យ​គេ​ក៏ រអិលដួល​ចូល​ប្រហោង​តូច​មួយ​នៅ​ជិត​ជណ្តើរយន្ត ធ្វើ​ឲ្យ​ជណ្តើរយន្ត​នោះ​គាប​គេ​ផ្ទប់​នឹង​ដី​ផ្ទាល់​តែម្តង ។​

​បុគ្គលិក​ក៏បាន​ជួយ​បញ្ឈប់​ជណ្តើរយន្ត ដើម្បី​ជួយ​ក្មេងប្រុស​ដែរ តែ​មិន​អាចជួយ​រូបគេ​បាន ហើយ​បើ​យោង តាម​ការប្រកាស​បាន​ឲ្យ​ដឹងថា ក្មេងៗ ២ រូបនោះ​ត្រូវបាន​ម្តាយ​ទុកចោល ដោយសារតែ​ម្តាយ​ជាការ​រវល់​ជាមួយ បញ្ហា​ផ្សេង ៕ ថា​វរិ​ទ្ធ​
​ 

Related