ប្តី​-​ប្រពន្ធ​វៀតណាម​ ឈ្លោះ​គ្នា​រាល់ថ្ងៃ ប្រពន្ធ​ទ្រាំ​លែង​បាន ​យក​កន្ត្រៃ​ចាក់​សុះ ​ពេញ​ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ជនជាតិ​វៀតណាម​ម្នាក់ ឱ្យ​តែ​ស្រវឹង​វាយ​ធ្វើបាប​ប្រពន្ធ​រាល់ថ្ងៃ តែ​ពេល​ខ្លះ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ទាញ​កាំបិត​ដេញ​កាប់​វិញ​រត់​បាតជើង​ស​ព្រាត​ក៏​មាន​ដែរ ។ ដោយឡែក​ពេល​នេះ បា​ម​រករឿង​វាយតប់​ប្រពន្ធ​ម្ដងទៀត ក៏​ត្រូវ​ប្រពន្ធ​ទាញ​កន្ត្រៃ​ចាក់ បណ្ដាល​ឱ្យ​ត្រូវ​សុះសាច់រ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​ប៉ូលិស​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​របស់​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១ ដើម្បី​សង្គ្រោះ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់​ទី​៩ តុលា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​ខាងលើ​ឈ្មោះ​ថា​ច់ ជិន អាយុ​៦២​ឆ្នាំ ជា​ជនជាតិ​វៀតណាម ចំណែក​ប្រពន្ធ​ឈ្មោះ​ថៃ លាង អាយុ​៦៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម បាន​រត់គេច​ខ្លួន​បាត់ ទាំង​ពីរ​នាក់​ប្ដី​-​ប្រពន្ធ​ស្នាក់​នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្ដី​-​ប្រពន្ធ​មួយគូ​នោះ មាន​ទំនាស់​គ្នា ប៉ុន្តែ​មិន​មាន​នរណា​ចាប់​អារ​ម្ម​ណ៏​នោះ​ឡើយ​ព្រោះ​កន្លង​មក ពួក​គាត់​ធ្លាប់តែ​ឈ្លោះ​ទាស់​ដេញ​វាយតប់​គ្នា​បែប​នេះ រហូត​មក​ហើយ ដែល​ទំនាស់​កន្លង​មក បង្ក​ឡើង​ដោយ​បុរស​ជា​ប្ដី​ដែល​មួយ​ថ្ងៃ​ផឹក​ស្រវឹង​រករឿង​វាយ​ប្រពន្ធ​រហូត ។

លុះ​ក្រោយមក ឮ​ស្នូរ​វាយតប់​គ្នា​កើតឡើង ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រើ​កន្ត្រៃ​ចាក់​ទៅ​លើ​បុរស​ជា​ប្តី​ជា​ច្រើន​កន្ត្រៃ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ដួល​ដេក​នៅ​នឹង​កន្លែង ។

ប្តី​-​ប្រពន្ធ​វៀតណាម​ ឈ្លោះ​គ្នា​រាល់ថ្ងៃ ប្រពន្ធ​ទ្រាំ​លែង​បាន ​យក​កន្ត្រៃ​ចាក់​សុះ ​ពេញ​ខ្លួន
ប្តី​-​ប្រពន្ធ​វៀតណាម​ ឈ្លោះ​គ្នា​រាល់ថ្ងៃ ប្រពន្ធ​ទ្រាំ​លែង​បាន ​យក​កន្ត្រៃ​ចាក់​សុះ ​ពេញ​ខ្លួន
ប្តី​-​ប្រពន្ធ​វៀតណាម​ ឈ្លោះ​គ្នា​រាល់ថ្ងៃ ប្រពន្ធ​ទ្រាំ​លែង​បាន ​យក​កន្ត្រៃ​ចាក់​សុះ ​ពេញ​ខ្លួន
ប្តី​-​ប្រពន្ធ​វៀតណាម​ ឈ្លោះ​គ្នា​រាល់ថ្ងៃ ប្រពន្ធ​ទ្រាំ​លែង​បាន ​យក​កន្ត្រៃ​ចាក់​សុះ ​ពេញ​ខ្លួន
ប្តី​-​ប្រពន្ធ​វៀតណាម​ ឈ្លោះ​គ្នា​រាល់ថ្ងៃ ប្រពន្ធ​ទ្រាំ​លែង​បាន ​យក​កន្ត្រៃ​ចាក់​សុះ ​ពេញ​ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត