ក្រុម​ហ៊ុន​​​ប្រេង​សាំង​​​ចំ​នួន​ ​៥ ​​បញ្ចុះ​​តម្លៃ ​​១០០​​រៀល​ ​ចាប់​ពី​​ថ្ងៃ​​ទី​ ​​៩ ​​ដល់ ​​១៥ ​​តុ​លា​

​ភ្នំពេញ៖ នៅ​​ថ្ងៃ​​ទី ​​៨​ ខែ តុលា ​រដ្ឋា​ភិ​បាល​តាម​រយៈ​​ក្រ​សួង​​ពា​ណិ​ជ្ជ​កម្ម ក្រ​សួង​​សេដ្ឋ​កិច្ច​​និង​​ហិ​រញ្ញ​វត្ថុ​ រួម​​ទាំង​​ក្រ​សួង​​រ៉ែ​​និង​​ថាម​ពល បាន​​ជួប​ប្រ​ជុំ​​ជា​មួយ​​ក្រុ​ម​ហ៊ុន​​ប្រេង​សាំង​​ចំ​នួន​ ៨ នៅ​​ទី​ស្តី​ការ​​ក្​រសួង​​ពា​ណិ​ជ្ជ​កម្ម ដើ​ម្បី​​ពិ​ភា​ក្សា​​ពី​​ការ​បញ្ចុះ​​តម្លៃ​​ប្រេង​​ឥន្ទ​នៈ ។ ​លោក​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យដឹង​ក្រោយ​កិច្ចប្រជុំថា មាន​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ​ក្នុងស្រុក​ចំនួន​៥​យល់ព្រម​បញ្ចុះ​តម្លៃ​១០០​រៀល ចាប់ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១៥​តុលា​។ ក្នុងនោះ​មាន​ដូច​​ជា​ក្រុមហ៊ុន​សូគីម៉ិច តេលា LHR សា​វី​ម៉ិច និង BVM​។ ដោយឡែក​ក្រុមហ៊ុន​បរទេស​៣​ទៀត រួម​មាន​ក្រុមហ៊ុន​កាល់​តិច តូ​តាល់ និង​ភី​ធី​ធី​មិនទាន់​សម្រេច​ថា បញ្ចុះ​តម្លៃ​ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​ក្រុម​ហ៊ុន​​ទាំងនោះ​បាន​សន្យាថា នឹង​ផ្តល់​ចម្លើយ​ជូន​ក្រសួង​ពាណិជ្ជកម្ម បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន​ធំ​។​ ​យ៉ាងណាក៏ដោយ ការកំណត់ថ្លៃ​ប្រេង​ទូទៅ​នៅ​កម្ពុជា មិន​ទាន់​ឯកភាព​គ្នា​នៅឡើយ​ទេ​។ បើ​តាម​ការបញ្ជាក់​ពី​លោក​ស៊ុន ចាន់ថុល​បាន​អោយដឹងថា ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ទាំង​ក្រសួង​រ៉ែ និង​ថាមពល​នឹង​ពិភាក្សា​គ្នា​បន្ត​ទៀត ក្រោយ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ​នៅក្នុង​ពិធី​បិទ​សន្និបាទ ស្ដី​ពី ​ការប្រលង​​ប្រណាំង​ទីក្រុង​ស្អាត សេវា​ល្អ​ឆ្នាំ​២០១៤  ធ្លាប់​បាន​អំពាវនាវ​អោយ​ក្រុមហ៊ុន​សាំង​ទាំង​អស់​ក្នុង​ប្រទេស​បញ្ចុះ​តម្លៃ​សាំង ខណៈ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​ពិភពលោក​បាន​ចុះថ្លៃ​ហើយ ប៉ុន្តែ​បណ្ដា​ក្រុមហ៊ុន​នៅ​កម្ពុជា​ចុះ​យឺត​ពេក​៕ ដោយ៖ […]