រដ្ឋា​ភិ​បាល​​​កំ​ណត់​​​ប្រាក់​​ឈ្នួល​​​កម្ម​ករ​​​រោង​ចក្រ ​​១៤០​​ដុ​ល្លារ ​​សម្រាប់​​​ឆ្នាំ ​​២០១៦​

​ភ្នំពេញ៖ ក្រោយ​ពី​​បញ្ចប់ កិច្ច​​ពិ​ភាក្សា​​អស់ រយៈ​ពេល​​ពេញ​មួយ​​ព្រឹក គណៈ​កម្ម​ការ​​ប្រឹ​ក្សា​​ការ​ងារ បាន​​សម្រេច​​បោះ​ឆ្នោត​​បាន​​សម្រេច​យក​ ១៣៥​​ដុល្លារ គឺ​ជា​​ការ​កំ​ណត់​​ប្រាក់​​គោល របស់​​កម្មករ​​រោង​ចក្រ​​កាត់​ដេរ និង​​ស្បែក​ជើង សម្រា​ប់​ឆ្នាំ​ ២០១៦​ ។ ការសម្រេច​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា នា​ទីស្តីការក្រសួង តាមរយៈ​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​មាន​ការចូលរួម​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថៅកែ​រោងចក្រ និង​សហជីព​សរុប​ចំនួន​២៨​រូប​។ ជាមួយគ្នានេះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ប្រកាស​ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានសម្រេច​បន្ថែម​៥​ដុល្លារ​ទៀត លើ​ប្រាក់ខែ​កំណត់​១៣៥​ដុល្លារ​។ ប៉ុន្តែ​កា​សម្រេច​នេះ ភាគី​ខាង​សហជីព​កម្មករ មិន ទាន់​ប្រកាស​ទទួល​យក​ទេ ដោយ​រង់ចាំ​កិច្ចប្រជុំ​រវាង​មេដឹកនាំ​សហជីព ដែល​នឹង​ធ្វើឡើង នៅក្រោយ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​៕ ដោយ៖ ចាន់ធី