សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់​រោង​ជំរក​រង់ចាំ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ: ​កាលពី​រសៀល​ថ្ងៃទី​៩​តុលា​នេះ ក្រុមការងារដឹកនាំដោយលោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិក​​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមហ៊ុន ម៉ុង​ឫទ្ធី គ្រុប​ បាន​នាំ​យក​រោង​ជំរក​រង់ចាំ ផ្តល់​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ទី​៤ ក្នុង​ខណ្ឌដូនពេញ ជិត​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ​។ រោង​ជំរក​រង់ចាំ​ទាំងនោះ ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

​លោក កឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក បាន​ឲ្យ​ដឹងថា រោង​ជំរក​រង់ចាំ ចំនួន ៤ បាន​បំពាក់​ជាមុន ក្នុងចំណោម​រោង ចំនួន ២២ ដែល​រោង​នីមួយៗ ធ្វើ​ពី​ដែក​ធន់​នឹង​ច្រេះ មាន​កៅអី​រាន​ធ្វើ​ពី​ឈើ​ច​ក្រំ បណ្តោយ ៤ ម៉ែត្រ ទទឹង​សំ​យ៉ាប​ដំបូល ៣​ម៉ែត្រ និង​កំពស់ ២ ម៉ែត្រ ៨០ សង់ទីម៉ែត្រ​៕​