បុគ្គលិកក្រុមហ៊ុន KTC Cable Co.,Ltd ផ្ទុះការតវ៉ា ដោយសារ ថៅកែមិនបើកប្រាក់ខែឲ្យ មុនបុណ្យភ្ជុំ

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន KTC Cable Co.,Ltd ជាច្រើននាក់ ដែលមានអាសយដ្ឋានបច្ចុប្បន្ននៅ ផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានសរសេរលិខិតមួយច្បាប់ ផ្ញើមកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដើម្បីជួយផ្សព្វផ្សាយ អំពីទុក្ខលំបាករបស់បុគ្គលិក ខណៈដែលថៅកែឈ្មោះ KIM MYUNG IL ជនជាតិកូរ៉េ មិនព្រមបើកប្រាក់ខែឲ្យសោះ ដើម្បីសម្រួលដល់ជីវភាព ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។

ក្នុងលិខិតដដែលនោះ បានបញ្ជាក់ថា «សូមគោរពលោកនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល យើងខ្ញុំសូមទទូចអង្វរលោកនាយក មេត្តាជួយផ្សព្វផ្សាយ អំពីយើងខ្ញុំ ឲ្យបានដឹងដល់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដែលយើងកំពុងជួប ការលំបាក ដោយសារក្រុមហ៊ុននេះ មិនបើកប្រាក់ខែ ឲ្យយើងខ្ញុំសោះ មកដល់ពេលនេះ (ថ្ងៃទី ០៩/១០/២០១៥) ហើយសូម្បីតែព័ត៌មានជាក់លាក់ ថា៖ បើកថ្ងៃណានោះ ក៏ថៅកែ មិនបានផ្តល់ដំណឹង ដល់យើងខ្ញុំដែរ….» ។

ក្រុមបុគ្គលិកបន្ដថា «ជាធម្មតា យើងខ្ញុំបើកប្រាក់ខែ រៀងរាល់ថ្ងៃទី ១០ ក្នុងខែបន្ទាប់ ដូច្នេះប្រាក់ខែ ខែកញ្ញា ត្រូវបើកនៅ ថ្ងៃទី ១០ ខែតុលា ។ ថ្ងៃនេះទី ០៩ ទៅហើយ ស្អែកថ្ងៃទី១០ ត្រូវនឹងថ្ងៃសៅរ៍ ឈប់សំរាករហូតដល់ភ្ជុំហើយ តែថៅកែរូបនេះ មិនបានបើកឲ្យយើងខ្ញុំទេ។ យើងខ្ញុំពិតជាមានការខ្វះខាតខ្លាំងណាស់ ហើយចាំបាច់បំផុតនោះ គឺការធ្វើបុណ្យទាន ធ្វើចង្ហាន់ទៅវត្ត ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ។ ពួកយើងខ្ញុំសង្ឃឹម លើប្រាក់ខែប៉ុណ្ណោះ..»។

«អាស្រ័យហេតុនេះ សូមលោកនាយកមេត្តា ជួយផ្សព្វផ្សាយ បានឮដល់ដ្នាក់ដឹកនាំ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយធ្វើអន្តរាគមន៍ សំរាប់យើងខ្ញុំ ដោយក្តីអនុគ្រោះផងចុះ ។ សូមលោកនាយកមេត្តា ទទួលយកនូវការគោរព ដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ ។ សូមគោរពជូនពរលោកនាយក និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន និងជោគជ័យគ្រប់ភារកិច្ច...» ៕

បុគ្គលិកក្រុមហ៊ុន KTC Cable Co.,Ltd ផ្ទុះការតវ៉ា ដោយសារ ថៅកែមិនបើកប្រាក់ខែឲ្យ មុនបុណ្យភ្ជុំ

បុគ្គលិកក្រុមហ៊ុន KTC Cable Co.,Ltd ផ្ទុះការតវ៉ា ដោយសារ ថៅកែមិនបើកប្រាក់ខែឲ្យ មុនបុណ្យភ្ជុំ

បុគ្គលិកក្រុមហ៊ុន KTC Cable Co.,Ltd អង្គុយរង់ចាំបើកប្រាក់ខែ ដែលក្រុមហ៊ុន មិនគោរពច្បាប់ការងារបើកឲ្យមុនបុណ្យភ្ជុំបិណ្ឌ

បុគ្គលិកក្រុមហ៊ុន KTC Cable Co.,Ltd ផ្ទុះការតវ៉ា ដោយសារ ថៅកែមិនបើកប្រាក់ខែឲ្យ មុនបុណ្យភ្ជុំ

បុគ្គលិកក្រុមហ៊ុន KTC Cable Co.,Ltd ផ្ទុះការតវ៉ា ដោយសារ ថៅកែមិនបើកប្រាក់ខែឲ្យ មុនបុណ្យភ្ជុំ