ស្នងការខេត្តកំពត នាំយកអំណោយ របស់ថ្នាក់ដឹកនាំ ទៅចូលបុណ្យ សពមន្រ្តីនគរបាល ស្រុកឈូក

កំពត៖ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៏ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានដឹកនាំមន្រ្តីនគរបាល ក្រោមឱវាទជាច្រើននាក់ ចុះទៅសួរសុខទុក្ខ ក្រុមគ្រួសារនៃសពព្រិន្ទបាល តាក់ ក្រុយ អាយុ ៤៣ឆ្នាំ ជាមន្ត្រីសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ស្រុកឈូកដែលទទួលមរណភាព ដោយជំងឺនៅព្រឹកថ្ងៃដដែលនេះ។

អំណោយទាំងនោះរួមមាន អង្ករមួយបាវ ទឹកត្រី ២យូរ និង ថវិកាសម្តេចក្រឡាហោង ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ចំនួន៤០ ម៉ឺនរៀល ថវិកា របស់នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន៤០ ម៉ឺនរៀល និងថវិការបស់លោកស្នងការផ្ទាល់តែម្តង ចំនួន២០ ម៉ឺនរៀល សរុប ១លានរៀល សំរាប់រៀបចំបុណ្យ សព។

មន្រ្តីនគរបាលដែលទទួលមរណភាព ខាងលើនេះ មានកូនប្រុសប្រាំនាក់ ហើយមានម្នាក់ទើបជាប់បាក់ឌុប ប៉ុន្តែសម្រាប់ការសិក្សា នៅមហាវិទ្យាល័យ គឺលោកស្នងការជាអ្នកជួយ ឧបត្ថម្ភទាំងអស់ រហូតរៀនចប់។

នៅចំពោះមុខក្រុមគ្រួសារនៃ សព លោកឧត្តមសេនីយ៏ស្នងការ បានផ្តាំផ្ញើការសួរសុខទុក្ខ ពីថ្នាក់ដឹកនាំចំពោះ ការបាត់មន្រ្តី នគរបាលដែលមានស្នាដៃ ក្នុងការបម្រើជាតិ នាពេលកន្លងមក៕