លោក ពេជ្រ កែវមុនី សំណេះសំណាល ជាមួយ មន្ត្រីរាជការ កម្លាំងប្រដាប់ អាវុធក្នុង រដូវបិណ្ឌភ្ជុំ

ភ្នំពេញ : នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នៅសាលាខណ្ឌមានជ័យ បានធ្វើពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកងកម្លាំងប្រដាប់អាវុធ ប្រមាណ ៤០០នាក់ ។
ពិធីនេះ ប្រព្រឹត្តទៅក្រោម វត្តមានលោក ពេជ្រ កែវមុនី អភិបាល នៃអភិបាល ខណ្ឌមានជ័យ ។
ក្នុងឱកាសនោះដែរ លោកអភិបាល បានឧបត្ថម្ភថវិកា សម្រាប់មន្ត្រី និងបុគ្គលិក ចំនួន ១៧៧នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល សរុប ចំនួន ១៥.០៥០.០០រៀល ។

ដោយឡែកនាល្ងាចថ្ងៃដដែលនេះ លោកអភិបាលខណ្ឌ មានជ័យ ពេជ្រ កែវមុនី បានជួបសំណេះ សំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នគរបាលខណ្ឌ ចំនួន ១៧១នាក់ និងកងរាជអាវុធហត្ថខណ្ឌ ចំនួន៥០នាក់ ដោយក្នុងម្នាក់ លោកអភិបាលខណ្ឌ ឧបត្ថម្ភ ចំនួន ៤ម៉ឺនរៀលផងដែរ ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានស្នើដល់កងកម្លាំងទាំងអស់ កុំដើរឆ្ងាយពីគោលដៅ ត្រូវ ត្រៀមលក្ខណ:គ្រប់ពេលវេលា ក្នុងការចុះអន្តរាគមន៍ ការពារ និងរៀបចំសណ្តាប់ធ្នាប់ ទៅតាមតួនាទី ភារកិច្ច ដើម្បីទប់ស្កាត់អោយបាននូវរាល់បទល្មើសក្នុងមូលដ្ឋាន ។