លោកអភិបាល ខណ្ឌដូនពេញ កាន់បិណ្ឌវេនទី១៣ នៅវត្តព្រះពុទ្ធ ឃោសាចារ្យ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥នេះ ត្រូវនឹងថ្ងៃសុក្រ ទី១២ រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយសមាជិកសមាជិកា ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ បានចូលរួមកាន់បិណ្ឌវេណទី១៣ នៅវត្តវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតក្នុងខណ្ឌដូនពេញ។

លោកគួច ចំរើន អភិបាលខណ្ឌ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើង ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំង ពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារពឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់ បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ ។

ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕