លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ដឹកនាំកម្លាំង សំអាតបរិស្ថានពេលរាត្រី ដើម្បីបញ្ជៀស ការកកស្ទះ និងរំខាន ដល់ពលរដ្ឋអាជីវករ

បន្ទាយមានជ័យ៖ នៅវេលាម៉ោង៨ យប់ ដល់់វេលាម៉ោង១០យប់ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៥ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្រ្តី សាលាក្រុង កម្លាំងសមត្ថកិច្ច និងក្រុមយុវជនក្រុង ចុះធ្វើអនាម័យសំអាតបរិស្ថាន បោស ធូលីដី និងសំរាមតាមសងខាងផ្លូវជាតិលេខ៥ ចាប់ពីចំណុចរង្វង់មូល ទៅទល់និងផ្លូវបត់ចូលផ្សារប៉ោយប៉ែតថ្មី ដែលមានចម្ងាយជាង១គីឡូម៉ែត្រ ។

មានការចូលរួមពីសំណាក់ លោក ម៉ែន សោភ័ណ អភិបាលរងក្រុង, លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត , លោក មេភូមិ , មន្រ្តីនគរបាលចរាចរណ៍ និងក្រុមការងារយុវជន ចលនាការងារសង្គម ដើម្បីមនុស្សធម៌ក្រុង សរុបអ្នកចូលរួមចំនួន ១២៤ នាក់ និងត្រាក់ទ័របោសផ្លូវ១ គ្រឿង។

លោក ង៉ោ ម៉េងជ្រួន បានឲ្យដឹងថា ការធ្វើអនាម័យពេលយប់នេះ ដោយសារពេលថ្ងៃ មានរថយន្តធ្វើចរាចរច្រើនពិបាកក្នុងការសំអាត និងជាសារពញ្ញាក់ស្មារតីចូលរួម របស់ប្រជាពលរដ្ឋលើការងារអនាម័យ បរិស្ថាន ។ លោកអភិបាលក៏បានធ្វើការ អំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួម បោសំអាតតាមមុខផ្ទះរៀងៗខ្លួន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ។

លោកបានបន្ថែមថា នៅរាត្រីនេះយើងធ្វើការសំអាតបរិស្ថាន អនាម័យ ទី១ គឺដើម្បីភ្ញាក់ស្មារតីប្រជាពលរដ្ឋ ដែលរស់នៅមុខផ្លូជាតិលេខ៥ ឬក្បែររង្វង់មូលជាដើម , ទី២ ដើម្បីឲ្យប្រជាពលរដ្ឋ អាជីករនានា ដែលដាក់តាំងលក់ទំនិញ ក្បែរនោះ វាប៉ះពាល់លំអងធូលីដី ដែរក្រុមការងារយើងសំអាត , ទី៣ យើងធ្វើនេះគឺ មានចង់ឲ្យការកកស្ទះចរាចរណ៍ ព្រោះនៅក្រុងប៉ោយបែតយើង ត្រង់ចំណុចនេះវាមមាញឹកការធ្វើដំណើរ ដូច្នេះយើងមកធ្វើពលកម្មពេលនេះ ។

ជាចុងក្រោយ លោកអភិបាលក្រុងប៉ោយប៉ែត បានថ្លែងកោតសរសើរ ចំពោះក្រុមការងារទាំងអស់ បានចំណាយពេលវេលាដ៏មានតម្លៃ ជាពិសេស ជាពេលវេលារាត្រីកំពុងចូលដំណេក បានចំណាយពេលមកចូលរួមសំអាតបរិស្ថាន ទាំងអស់គ្នា៕