ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​

លោក ហ៊ុន សែន និង​មេបក្ស​ប្រឆាំង ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​គ្នា

ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

ខណៈដែល​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺជា​កន្លែង​ដែល​មនុស្ស​ទូទៅ​ចូលចិត្ត​ប្រើប្រាស់ ដើម្បី​បង្ហាញ​ពី​សកម្មភាព និង​មតិយោបល់​នោះ អ្នកនយោបាយ​ក៏​ចាប់ផ្ដើម យក​បណ្ដាញ​ហ្វេ​ស​ប៊ុ​កមួយ​នេះ ដើម្បី​បញ្ចេញ​សារ​រិះគន់​វាយប្រហារ​គ្នា​ទៅវិញទៅមក។ ​ចុង​ក្រោយនេះ លោកនាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ក៏បាន​វាយប្រហារ​លោក សម រង្ស៊ី និង​លោក កឹម សុខា តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​មិន​សំចៃ​នោះឡើយ។ ក្រោយពី​ប្រកាស​ទទួលស្គាល់​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ហើយ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​យក​បណ្ដាញ​សង្គម​មួយ​នេះ រិះគន់ឬ​វាយប្រហារ​បក​ទៅលើ លោក សម រង្ស៊ី និង​លោក កឹម សុខា វិញ ដូច​ទៅនឹង​ទង្វើ​ដែល​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំងពីរ​នេះ ធ្លាប់ធ្វើ​ដាក់ខ្លួន​កន្លងមក។ តាមពិត​ទៅ​​ លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ដើរ​មួយ​ជំហាន​មុន​លោក ហ៊ុន សែន រួចហើយ ពោលគឺ​លោក​ទាំង​ពីរបាន​យក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់​រដ្ឋាភិបាល និង​លោក ហ៊ុន សែន ជា​បន្តបន្ទាប់។  ប្រភព៖

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ប្រតិកម្ម​តប​នឹង​ការ​រិះគន់​របស់​លោក សម រង្ស៊ី

ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ច្រានចោល​ការ​រិះគន់លើ​គុណភាព​​អប់រំ​នៅ​កម្ពុជា ​របស់​លោក សម រង្ស៊ី ថា​មិនបាន​ធ្វើ​ឲ្យ​​ចំណេញ​ដល់​វិស័យ​អប់រំ​ទេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង លើក​ឡើង​ថា លោក​រដ្ឋមន្ត្រី​គួរ​យក​ប្រសាសន៍​របស់​លោក សម រង្ស៊ី ទៅ​ពិចារណា ជា​ជាង​ការ​ឆ្លើយ​តប​ទាំង​កំហឹង​បែប​នេះ។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហៅ​ការ​រិះគន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​រិះគន់​ដើម្បី​វាយ​ប្រហារ មិន​មែន​ដើម្បី​កែ​លម្អ​​នោះ​ទេ។ លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន លើក​ឡើង​ថា៖ «អ្វី​ដែល​ឯកឧត្តម សម រង្ស៊ី ថ្លែង​វាយ​ប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ហ្នឹង គឺ​ថា​ការ​វាយ​ប្រហារ​នោះ​គ្មាន​ន័យ ក៏​ដូច​គ្មាន​សារសំខាន់​អី​ទេ ដោយ​ហេតុ​អ្នក​នយោបាយ​បាន​តែ​ថា មិន​បាន​ធ្វើ មិន​ដែល​ឃើញ​ឯកឧត្តម សម រង្ស៊ី កៀរគរ​រក​ថវិកា​កសាង​សាលា​បាន​មួយ​ខ្នង។ ចំណុច​ទី​២ គាត់​មិន​ឲ្យ​តម្លៃ​ការ​អប់រំ​នៅ​កម្ពុជា ដោយសារ​តែ​គាត់ និង​គ្រួសារ​គាត់​មិន​ដែល​រៀន​នៅ​កម្ពុជា ទេ ហើយ​ក៏​មិន​ច្បាស់​ថា​គាត់ (លោក សម រង្ស៊ី) សរសេរ​ខ្មែរ​ច្បាស់​ល្អ​ដែរ»។ ប្រភព៖

 

អ្នក​វិភាគ និង​អ្នក​សារព័ត៌​មាន ចាត់ទុកការ​ប្រ​កាស ចូល​និវត្តន៍ ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ជា​គំរូល្អ

ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

អ្នក​វិភាគ​និង​អ្ន​ក​សារព័ត៌​មាន​ជើង​ចាស់​យ​ល់​ថាការ​ប្រ​កាស​ចូល​និវត្តន៍​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន លោក ខៀវ កាញារីទ្ធ ​នៅ​អាណត្តិ​ក្រោយគឺ​ជា​គំរូល្អមួយ​ដល់​​មន្ត្រី​ចាស់ៗ ដែលទុក​ឱកាស​ឲ្យ​ក្មេងជំនាន់​ក្រោយ​​បញ្ចេញ​សមត្ថ​ភាព។កាលពី​ថ្ងៃចន្ទ នៅ​ទីស្ដីការ​ក្រសួងព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២ ស្ដីពី​ការ​ឆ្លើយ​ឆ្លង​ព័ត៌មាន​តាម​ទូរ​ទស្ស​ន៍​​ឆ្នាំ​២០១៥ លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថាលោក​នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ២០១៨ ដើម្បី​ទុក​ឱកាស​ឲ្យ​ក្មេងជំនាន់​​​ក្រោ​យ​​បន្តតំណែង​ជា​រដ្ឋមន្រ្តីក្រសួងព័ត៌មាន។​ ប្រភព៖

​​

គណៈរដ្ឋមន្ត្រី​ចាត់​ទុក​ការ​រក​ឃើញ​ផែនទី​ថ្មី​របស់​លោក អ៊ុំ សំអាន ថា​ញុះញង់​បង្ក​អសន្តិសុខ

ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល នៅ​បន្ត​ស្ងប់ស្ងាត់​នៅ​ឡើយ​ចំពោះ​ការ​រក​ឃើញ​ថា ផែនទី​បោន​ខ្នាត ១/១០០.០០០ របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប)។ ស្រប​ពេល​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បន្ត​ស្ងប់ស្ងាត់​នេះ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​បង្ក​ឧបាយកល​ទុច្ចរិត និង​បំពុល​បរិយាកាស​របស់ លោក អ៊ុំ សំអាន។ មន្ត្រី​រដ្ឋាភិបាល នៅ​បន្ត​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឡើយ និង​ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ ថា​នឹង​ចាត់​វិធានការ​បែប​ណា​ចំពោះ​ការ​អះអាង​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ ដែល​ប្រកាស​ជំហរ​ថា បាន​រក​ឃើញ​ផែនទី​ដែល​អះអាង​ថា ខុស​គ្នា​ពី​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​ផ្ទៀងផ្ទាត់​កន្លង​ទៅ។ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា លោក អ៊ុំ សំអាន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​រក​ឃើញ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ខុស​ពី​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​ផ្ទៀងផ្ទាត់ គឺ​ខ្នាត យូ.ធី.អឹម (UTM) ១/១០០.០០០ ដែល​ធ្លាប់​សុំ​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ។ ប្រភព៖

 

លោក ហ៊ុន សែន ថា​គណបក្ស​សង្រ្គោះជាតិ​មិន​ខុសពី​ប៉ុល ពត​​

ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍នេះ​បាន​យក​ប្រព័ន្ធ​សង្គមហ្វេសប៊ុក​ឆ្លើយ​តប​ទៅ​នឹង​ការលើក​ឡើង​របស់ប្រធាន​គណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដោយ​ថា​គណបក្ស​នេះ​កំពុង​តែ​ដើ​រ​តាម​គំរូ​ប៉ុល ពត ទាក់ទង​នឹង​ចំណាត់​ការផ្លូវ​ច្បាប់​​លើ​អ្នកមាន​និង​ឧកញ៉ាមួយ​ចំនួន​។  លោក​ ហ៊ុន សែន បាន​បង្ហោះ​សេចក្តីវិភាគ​មួយលើ​ហ្វេសប៊ុក​របស់លោក​ដែលមាន​ចំណងជើងថា​”នយោបាយ​ដ៏​គ្រោះថ្នាក់”។ បើ​តាម​សេចក្តី​វិភាគនោះ​ លោក ហ៊ុន សែន​ បាន​លើក​ឡើងថា​​៖ “ប្រសិន​បើ​គណប​ក្ស​​សង្រ្គោះ​ជាតិ​ឈ្នះ​​ ពួកគេ​នឹង​បង្កើ​ត​តុលាការ​ ដើម្បី​កាត់ទោស​អ្នក​រក​ស៊ី​ដែល​គេកំពុង​ចោទ​ថា​ជា​អ្នក​រកស៊ី​ខុ​ស​ច្បាប់”។ លោក​បន្ត​ថា៖ “ពាក្យ​​នេះ​​បន្ថែមដោយ​ពាក្យ​ដែល​គេ​និយាយ​ពីមុន​ថា​ប្រសិន​បើ​គេឈ្នះ គេ​​នឹង​​រឹបអូស​ទ្រព្យ​សម្បត្តិ​ពី​អ្នក​មាន​ដែល​រកស៊ីមិនត្រឹម​ត្រូវ”។​ លោក​ ហ៊ុន សែន បាន​បន្ថែម​​ថា​៖ “ភាសា​បែ​ប​នេះ​ ខ្ញុំព្រះករុណា​ខ្ញុំធ្លាប់​បាន​ស្តាប់​ពួក​ប៉ុល ពត​ ដែលពេលនោះ​ហៅ​ថា​រណសិរ្ស​សម្តេច​ព្រះនរោត្តម​ សីហនុ បាន​និយាយ​នៅក្នុង​ចន្លោះឆ្នាំ​១៩៧៤រហូត​ខែ​មេសា ឆ្នាំ​១៩៧៥ មុន​នឹង​របប​លន់ នល់ ដួល​រលំ​ ដែល​គេ​ប្រើ​ពាក្យ​ថា​នឹង​កាត់ទោស​ឥស្សរជន​ចំនួន​៧នាក់​។ បន្ទាប់ពីគេ​ឈ្នះ​នៅ​១៧ខែមេសា ១៩៧៥ រឿងរ៉ាវ​បាន​កើត​ឡើ​ងមែន មិនគ្រាន់​តែ​កាត់ទោស​ឥស្សរជន​ទាំង​៧នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គែ​កាត់ទោស​មនុស្ស​ទូទាំង​ប្រទេសតែម្តង”។ ប្រភព៖

 

រៀបចំដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត