សម្តេច​សខេង ជួប​លោក​សមរង្ស៊ី ដើម្បី​បញ្ចប់​ការខ្វែងគំនិត​គ្នា​លើ​ការកែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់

ភ្នំពេញ: ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​សខេង និង​លោក​សមរង្ស៊ី បាន​ជួបប្រជុំ​ពិភាក្សាគ្នា អំពី​បញ្ហា​ដែល​សេសសល់ ពាក់ព័ន្ធ​នឹង​ការធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា កាលពី​ម៉ោង ៥ ល្ងាច ថ្ងៃ​សុក្រ ទី​៩ ខែតុលា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា​។  

​សូមជម្រាបថា ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំងពីរ បាន​ជួបគ្នា​ពីរលើក​រួចមកហើយ តែ​នៅ​មិនទាន់​ឯកភាពគ្នា​លើ​ចំណុច​សេសសល់​ក្នុង​ការកែប្រែ​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ និង​ការកែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា នៅឡើយ​ទេ​៕​

សម្តេច​សខេង ជួប​លោក​សមរង្ស៊ី ដើម្បី​បញ្ចប់​ការខ្វែងគំនិត​គ្នា​លើ​ការកែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់

សម្តេច​សខេង ជួប​លោក​សមរង្ស៊ី ដើម្បី​បញ្ចប់​ការខ្វែងគំនិត​គ្នា​លើ​ការកែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់
កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ ដឹកនាំដោយសម្តេចសខេង និងលោកសមរង្ស៊ី នាល្ងាចថ្ងៃទី៩តុលា
( រូបភាពពីហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា )