ស្ទះ​ស្ទើរ​គ្រប់​ផ្លូវ ក្នុងពេល​អ្នក​ភ្នំពេញ សំរុក​ធ្វើដំណើរ​ចាកចេញ​ទៅតាម​បណ្តា​ខេត្ត​

ភ្នំពេញ: ​ចាប់តាំងពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៩​តុលា​នេះ គឺជា​ពេលវេលា​ដែល​អ្នក​នៅ​ភ្នំពេញ ពិសេស​កម្មករ​រោងចក្រ​កាត់ដេរ បាន​សំរុក ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត តាម​បណ្តា​ខេត្ត​នានា ដើម្បី​ទៅលេង​បុណ្យ​ភ្ជុំបិណ្ឌ​។ ការធ្វើដំណើរ​តាមផ្លូវ​នៅ​ភ្នំពេញ ពិសេស​ផ្លូវធំៗ ចាកចេញ​ទៅតាម​បណ្តា​ខេត្ត បាន​ជាប់​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។​

​ការធ្វើដំណើរ នឹង​បន្ត​នៅ​យប់​នេះ រហូតដល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ខណៈដែល​ថ្ងៃ​ចន្ទ ទី​១២​តុលា ជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​៕​

ស្ទះ​ស្ទើរ​គ្រប់​ផ្លូវ ក្នុងពេល​អ្នក​ភ្នំពេញ សំរុក​ធ្វើដំណើរ​ចាកចេញ​ទៅតាម​បណ្តា​ខេត្ត​
ស្ទះផ្លូវ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃសុក្រ ទី៩តុលា ( រូបភាព៖ ញ៉ែម សុផល )