អាមេរិក​ថា​គ្រាប់​មីស៊ីល​រុស្ស៊ី ​ធ្លាក់​នៅ​អ៊ីរ៉ង់ ​៤គ្រាប់

មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល ​រុស្ស៊ី​បាន​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប ​ចេញ​ពី​សមុទ្រ​កាសព្យែន ​ចំនួន​២៦​គ្រាប់​ នៅ​ថ្ងៃ​សុក្រ​នេះ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ម្នាក់ ​បាន​អះអាង​ថា​ មាន​គ្រាប់​មីស៊ីល​រុស្ស៊ី​យ៉ាង​ហោច​ណាស់​៤​គ្រាប់​ ដែល​បាន​ធ្លាក់​នៅ​អ៊ីរ៉ង់។ ព័ត៌មាន​នេះ ​ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បដិសេធ​ទាំងស្រុង។ បើ​តាម​ការ​ស្មាន ​រុស្ស៊ី ​អាច​នឹង​ប្រើប្រាស់​មធ្យោបាយ​យោធា ​ទំនើប​ផ្សេងៗ​ទៀត ​ដើម្បី​ជា​ឱកាស ​បាន​សម្ញែញ​គេឯង ​ ពី​កម្លាំង​របស់​ខ្លួន។