សម្តេចតេជោ ហ៊ុន សែន កោតសរសើរ ក្រសួងការងារ ដែលបានខិតខំ សម្របសម្រួល កិច្ចប្រជុំដំឡើង ប្រាក់ឈ្នួល ដល់កម្មករ

ភ្នំពេញ៖ នៅក្នុងកិច្ច ប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលបានខិតខំធ្វើការងារសម្របសម្រួល ដល់កិច្ចប្រជុំដំឡើងប្រាក់ឈ្នួលដល់កម្មករ សម្រាប់ ឆ្នាំ២០១៦ ។

កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥កន្លងទៅ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងជាប្រធាន គណៈកម្មាការប្រឹក្សាការងារ បានដឹកនាំកិច្ចប្រជុំចរចាត្រីភាគី ស្តីពីការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ២០១៦ ដែលក្នុងនោះមានសមាសភាព ៧រូបមកពីខាងសហជីព ៧រូបមកពីខាងនយោជក និង១៤រូបតំណាងរាជរដ្ឋាភិបាល។

ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនេះ ភាគីស្ទើតែទាំងអស់ បានបោះឆ្នោតជ្រើសរើសតួលេខ ១៣៥ដុល្លារ សម្រាប់ដំឡើងប្រាក់ឈ្នួលដល់កម្មករ ប៉ុន្តែត្រូវបានសម្តេចនាយករដ្ឋមន្រ្តីផ្ទាល់ សម្រេចបន្ថែមជូន ៥ដុល្លារទៀត ដែលនាំឱ្យប្រាក់កម្មករកើនដល់ ១៤០ដុល្លារ នៅឆ្នាំ២០១៦ ។

នៅក្នុងសេចក្តីប្រកាសលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកមិញនេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុនសែន ក៏បានថ្លែងអំណរគុណ និងកោតសរសើរផងដែរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលខំធ្វើការងារសម្របសម្រួលបានល្អក្នុងកិច្ចប្រជុំត្រីភាគី ស្តីពីការតម្លើងប្រាក់ឈ្នួល ជូនកម្មកររោងចក្រកាត់ដេរ និងស្បែកជើង រហូតដល់ ១៤០ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៦ ដែលធ្វើឲ្យប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ កើនឡើងដល់ជិត ១៧០ ដុល្លារអាមេរិកក្នុង ១ខែ៕

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ ក្រសួងការងារ ដែលបានខិតខំ សម្របសម្រួល កិច្ចប្រជុំដំឡើង ប្រាក់ឈ្នួល ដល់កម្មករ

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ ក្រសួងការងារ ដែលបានខិតខំ សម្របសម្រួល កិច្ចប្រជុំដំឡើង ប្រាក់ឈ្នួល ដល់កម្មករ