កំពូល​តារា​ល្បីៗ ១០ រូប​មាន​សម្រស់​ដើមទ្រូង​ស្អាត​ជាងគេ​ក្នុង​លោក

Sanofi

១-​ចេ​ស៊ីកា ស៊ីម​សុន (Jessica Simpson)នាង ចេ​ស៊ីកា ស៊ីម​សុន ជា​កំពូល​តារាចម្រៀង និង​សម្តែង​ដ៏​ល្បីឈ្មោះ​មួយរូប​។ នាង​មាន​ដើមទ្រូង​ដ៏ ស្រស់ស្អាត ដោយ​ពាក់អាវ​ទ្រនាប់​ខ្នាត​អក្សរ D គួរ​ឲ្យ​ទាក់ទាញ ។ រហូតមកទល់​សព្វថ្ងៃ​នេះ នាង​មិនដែល​ធ្វើ ការវះកាត់​សុដន់​ម្តងណា​ឡើយ ។​​ដូច្នេះ​សុដន់​របស់​នាង​នៅ​ក្រពុំ​ណែន​ក្តន់​តាមបែប​ធម្មជាតិ​។ ប៉ុន្តែ​នាង​ធ្លាប់​និយាយថា ថ្ងៃ​ណាមួយ ប្រសិនបើ​ក្រោយពេល​កើតកូន​រួច ហើយ​ស្រាប់តែ​សុដន់​របស់ខ្ញុំ​ធ្លា​ក់យារ ខ្លាំង​នោះ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើការ​វះកាត់ ចៀស​មិន​ផុត​ឡើយ ។​

២-​ទី​រ៉ា បែង​ស៍ (Tyra Banks)
​នាង ទី​រ៉ា បែង​ស៍ គឺជា​កំពូល​តារា​បង្ហាញ​ម៉ូដ​ជនជាតិ​អាមេរិក​សញ្ជាតិ​អាហ្វ្រិក​មុនដំបូង​គេ​បង្អស់​ដែល បាន​ស្លៀក​ឈុត​ប៊ី​គី​នី ហើយ​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​កីឡា និង​ទស្សនា​វ​ដ្តី​GQ ។ នាង​ក៏​ជា​អតីត​មិត្តស្រី របស់ កំពូល​កីឡាករ​វាយកូនគោល​លោក ថៃ​ហ្គ័​រ វូដ ផងដែរ ។ ក្រោយពី​ឈប់​ពី​អាជីព​បង្ហាញ​ម៉ូដ​នាង បាន​ក្លាយជា​អ្នក រៀបចំ​កម្មវិធី American TopModel​។​ក្រោយមក​ដោយមាន​ការ​រិះគន់​ពី​សំណាក់​មហាជន​ពី​រាងកាយ​របស់​នាង​ចាប់ផ្តើម​ធាត់​បាន ធ្វើឱ្យ​នាង បក ស្រាយ​ថា ខ្ញុំ​ចូលចិត្ត​រាង​ប៉ុណ្ណឹង ហើយ​រាងកាយ​របស់ខ្ញុំ​នេះ គឺអាច​រកប្រាក់​ចំណូល​បាន​វាល់​លាន​ដុល្លារ ។ សព្វថ្ងៃ នេះ​ពិតមែនតែ​នាង​មាន​វ័យ ៣៤​ឆ្នាំ​ទៅហើយ​ក្តី តែ​សុដន់​របស់​នាង​នៅតែ​ក្រពុំ​និង​មូលក្លំ​។​

៣-​ស្កា​ឡេ​ត ជោ​ហាន់​សុន (Scarlett Johansson)
​បច្ចុប្បន្ននេះ​នាង ស្កា​ឡេ​ត ជោ​ហាន់​សុន បាន​ក្លាយជា​តារា​សម្តែង​ដ៏​ល្បីល្បាញ​របស់​ហូលីវូដ ។ នាង​កើត
​ឆ្នាំ ១៩៨៤ នៅ​ទីក្រុង​ញូវយ៉ក ។ នាង​បាន​ក្លាយជា​តារា​សម្តែង​តាំងតែ​ពី​នៅ​វ័យ​កុមារ​មកម្ល៉េះ​។ ដោយសារតែ​នាង ឧស្សាហ៍​បញ្ចេញ​គល់​សុដន់​ដ៏​ក្រពុំ និង​ណែន​ក្តន់​នោះ​ទើបត្រូវ​បាន​គេ​វាយតម្លៃថា ជាតា​រា​សិច​ស៊ី​ប្រចាំ​ហូលីវូដ​។​

៤-​ការ​មែន អេ​ឡិច​តា (Carmen Electra)
​នាង ការ​មែន អេ​ឡិច​តា ជា​តារាចម្រៀង និង​បង្ហាញ​ម៉ូដ​។ នាង​មាន​រូប​សម្ផស្ស​ស្រស់ស្អាត ជាពិសេស គឺ​សុដន់​ទាំង​គូ​មូលក្លំ​គួរ​ឲ្យ​ទាក់ទាញ​។ នាង​ធ្លាប់​ថតរូប​ស្រាត​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី Playboy ហើយក៏​ធ្លាប់ បាន​រៀ​ការ​ជាមួយនឹង​កីឡាករ​បាល់បោះ NBA ឈ្មោះ Dennis Rodman បានតែ ៧​ថ្ងៃ​ប៉​ណ្ណោះ​ក៏​លែងលះ​
គ្នា​វិញ ។ ដោយសារតែ​ធ្វើ​រឿង​ប្លែកៗ​អស់ទាំង​នេះហើយ ទើប​នាង​មានឈ្មោះ​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​។​

៥-​លីន​សេ ឡូ​ហាន (Lindsay Lohan)
​នាង លីន​សេ ឡូ​ហាន ជា​តារាចម្រៀង និង​សម្តែង​។ ដោយសារតែ​កន្លងមក​ធ្លាប់​ប្រព្រឹត្តិ​អំពើ​អបាយ មុខ​ដូចជា​ញៀន​គ្រឿងញៀន ព្រមទាំង​រឿងអាស្រូវ​វីដេអូ​សិច​ផង​នោះ​ទើប​ពេល​មាន​អាយុ ២០​ឆ្នាំ​មើលទៅ ប្រៀបដូចជា​មនុស្ស​មាន​វ័យ​ជាង ៣០​ឆ្នាំ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​រូប​សម្ផស្ស​របស់​នាង​នៅតែ​ស្រស់ស្អាត ជាពិសេស​សុដន់​ទាំង​គូ​ដ៏​ក្រពុំ​របស់​នាង​គួរ​ឲ្យ​ទាក់ទាញ​។​

៦-​ខេ​ត​ធឺ​រី​ន ហីល (Katherine Heigl)
នាង ខេ​ត​ធឺ​រី​ន ហីល ប្រកប​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​តាំងតែ​ពី​នៅ​វ័យ​កុមារ​មកម្ល៉េះ ហើយ​រហូតមកដល់ សព្វថ្ងៃនេះ​នាង​នៅតែ​ជាតា​រា​បង្ហាញ​ម៉ូដ​ដដែល​។ មិនតែប៉ុណ្ណោះ​រូបនាង​ក៏​ធ្លាប់​ត្រូវបាន​ចុះផ្សាយ​នៅ​ទំព័រមុខ​នៃ​ទស្សនា​វ​ដ្តី​ជាច្រើន​ផងដែរ​។ ក្រៅពីនោះ​មិន​ត្រឹមតែ​ជាតា​រា​សម្តែង​ភាពយន្ត​ទេ តែ​នាង​ជា​តារា​សម្តែង​វីដេអូ សម្រាប់​ដាក់​បញ្ចាំង​នៅក្នុង​ប៉ុស្តិ​ទូរទស្សន៍​ដ៏​ល្បីល្បាញ​មួយរូប​ដែរ ព្រមទាំង​ធ្លាប់​ទទួលបាន​ពានរង្វាន់ Emmy ផ្នែក​តួរង​ដ៏​ឆ្នើម​ជាងគេ​ទៀតផង​។

៧-​អូ​ដ្រី​ណា ប៉ា​ទ្រី​ដ (Audrina Patridge)
​នាង អូ​ដ្រី​ណា ប៉ា​ទ្រី​ដ ជា​តារាភាពយន្ត​ហូលីវូដ និង​ធ្លាប់​ធ្វើជា​អ្នករៀបចំ​កម្មវិធី MTV​។ ក្រៅពីនោះ​នាង ក៏​ធ្លាប់បាន​ថតរូប​ស្រាត​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី Playboy​ផងដែរ​។​

៨-​ជេ​នី​ហ្វើ អា​នី​ស្តុ​ន (Jennifer Aniston)
​នាង ជេ​នី​ហ្វើ អា​នី​ស្តុ​ន ជា​តារាភាពយន្ត​ហូលីវូដ និង​ជា​អតីត​ភរិយា​របស់លោក ប្រេដ ភី​ត (Brad Pitt)
​ដែលជា​តារា​សម្តែង​ល្បីឈ្មោះ​របស់​ហូលីវូដ​។ នាង​ធ្លាប់​ជាប់​ក្នុង​ចំណាត់ថ្នាក់​ជាតា​រា​សិច​ស៊ី​បំ ផុត​ក្នុង​លោក ក្នុងចំណោម​តារា​សិច​ស៊ី ១០០​នាក់​។​

៩-​មេ​ហ្គា​ន់ ហ្វ​ក (Megan Fox)
​នាង មេ​ហ្គា​ន់ ហ្វ​ក កើត​នៅ​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ​១៩៨៦​។ កាលពី​អាយុ ១៣​ឆ្នាំ​នាង​បានក្លាយ​ជាតា​រា បង្ហាញ​ម៉ូដ​។ ឆ្នាំ ១៩៩៩ នាង ទទួលបាន​រង្វាន់​តារា​បង្ហាញ​ម៉ូដ​ទូទាំង​សហរដ្ឋអាមេរិក​។ ក្រោយមក​ក៏បាន​ក្លាយជា តារា​សម្តែង​ភាពយន្ត និង​វីដេអូ​ហើយ​ថែមទាំង​ក្លាយជា​តារា​សិច​ស៊ី​របស់​ហូលីវូដ​ផងដែរ​។ នាង​រៀបការ នៅ​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១០​។ ឆ្នាំ ២០១២ នាង​ជាប់​ចំណាត់ថ្នាក់​លេខ ១៦ ជា​ស្ត្រី​ស្អាត​ជាងគេ​ក្នុង​លោក ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ទស្សនា​វ​ដ្តី People. របស់​អាមេរិក​។​

១០-​ប៊ី​យុន​សេ ណូ​ឡេស (Beyonce Knowles)
​នាង ប៊ី​យុន​សេ ណូ​ឡេស បាន​ក្លាយជា​កំពូល​តារាចម្រៀង​ជនជាតិ​ស្បែក​ខ្មៅ​ដ៏​ល្បីល្បាញ​នៅ​អាមេរិក​។​
​ឆ្នាំ ២០០៣ នាង​ចាប់ផ្តើម​មានឈ្មោះ​បោះ​សម្លេង​ដោយសារតែ​បានចេញ​ចម្រៀង​បទ Dangerously In Love ​និង​បទ Crazy Love ដែល​ច្រៀង​ឆ្លើយឆ្លង​គ្នា​ជាមួយនឹង​តារាចម្រៀង​ប្រុស​គឺ​លោក JAY-Z ៕ គ ឡេង


Related