គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី០៨ ខែ​តុលា ស្លាប់០៦ របួស២៦ – សណ្តាប់

ជធានីភ្នំពេញ៖ ​គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលកើតមានឡើង នៅថ្ងៃទី‌០៨ ខែតុលា ឆ្នាំ​២០១៥ មានចំនួន ១៦លើក យប់០៦លើក បណ្តាលឲ្យមនុស្ស ០៦នាក់បានស្លាប់ អ្នករបួសធ្ងន់ ២០​នាក់ និង​របួសស្រាល​ ០៦នាក់​​។នេះបើយោងតាមរបាយការណ៍ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនេះបានបង្កឲ្យខូចខាតយានយន្ត​សរុប​ចំនួន ​២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៦​គ្រឿង​ រថយន្ត​ធុន​តូច ០៦​គ្រឿង​ ​រថយន្ត​ធុន​ធំ ០២​គ្រឿង​ និង​អ្នកថ្មើរជើងម្នាក់។

មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះបណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕សណ្តាប់Traffic-accident-07-Oct-2015