គ្រួសារកសិករ​ក្រីក្រ​​​​មួយ​បង្កើត​បាន​កូនភ្លោះ​ប្រុស​ចំនួន​៣​នាក់ នៅស្រុក​ត្រពាំង​ប្រាសាទ – ក្មេងស្រែ

​ឧត្តរមានជ័យ៖ ​ស្ត្រី​ម្នាក់​ជា​គ្រួសារ​កសិករក្រីក្រមួយ​បង្កើត​បាន​កូន​ភ្លោះ​ប្រុស​ចំនួន​៣​នាក់ ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ កាលពី​វេលា​ម៉ោង​៤​ទៀប ភ្លឺ​ថ្ងៃ​ទី​០៩ ​ខែ​តុលា ឆ្នាំ​២០១៥នេះ។

បុរស​ជា​ប្តី​​ឈ្មោះ​ ជួន សុ​ផ​ន ​អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​​ នៅ​ភូមិ​ទួល​ចារ​ថ្មី ឃុំ​ទំនប់​ដាច់​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​​ឧត្តរមានជ័យបាន​រៀបរាប់​ថា ប្រពន្ធ​​ឈ្មោះ​ វ៉ា​ត ស្រី​កែវ ​អាយុ​២៦​ឆ្នាំ​ មានកូន​​ប្រុស​ស្រី២​​​នាក់ ស្រាប់តែ​​​​ឆ្លងទន្លេ​លើក​នេះ​បានកូន​ភ្លោះ​៣នាក់​សុទ្ធ​តែ​ប្រុសតែម្តង។

បុរស​ដដែល​បាន​​បន្ត​ថា រូប​គាត់​ជា​កសិករ​​​មាន​ជីវភាព​ក្រីក្រ​​​​បាន​ព្រឹក​ខ្វះល្ងាច​បាន​ល្ងាច​ខ្វះ​ព្រឹក មកដល់ពេលនេះគ្រួសារគាត់មានកូន៥នាក់ហើយ បានក្លាយជាចំណោទបញ្ហាយ៉ាងខ្លាំងបន្ថែមទៀត ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៕ក្មេងស្រែhetha