លោក ហ៊ុន ម៉ា​នី ជ័យលាភី​​ពាន Gusi Peace Prize នៅ​ហ្វីលីពីន​ – វឍ្ឍនា

រាជធានីភ្នំពេញ៖ ​ពានរង្វាន់ The Gusi Peace Prize ពី​មូលនិធិ Gusi Peace Prize ដែលមាន​មូលដ្ឋាននៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ ត្រូវបានទទួលជ័យលាភីឈ្នះ ដោយលោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​តំណាងរាស្ត្រប្រចាំមណ្ឌលខេត្ត​កំពង់ស្ពឺ និង​ជា​កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុង​ចំណោម​ឥស្សរជនចំនួន ១៩នាក់ លើ​ពិភពលោក មាន​មកពី​អូទ្រីស អូស្ត្រាលី បង់​ក្លា​ដែ​ស បេឡា​រុស ចិន អាល្លឺម៉ង់ ជប៉ុន កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន ហូ​ឡង់ ហ្វីលីពីន ព័រ​ទុយ​ហ្គា​ល់ កាតា រុស្ស៊ី អ៊ុយ​ក្រែ​ន ហ្ស៊​ក​ហ្ស៊ី ឆែក និង​សហរដ្ឋអាមេរិក​។

ពានរង្វាន់ Gusi Peace Prize ត្រូវបាន​បង្កើតឡើង ដោយ​លោក Barry Gusi ក្នុង​គោលបំណង​ឧទ្ទិសដល់​ឪពុក​របស់លោក គឺ លោក Gemeniano Javier Gusi អតីតយុទ្ធជន នា​សម័យ​សង្គ្រាមលោក លើក​ទី​ពីរ ដែល​បាន​តស៊ូរ​ប្រយុទ្ធប្រឆាំង​ជប៉ុន ហើយ​ក្រោយមក បាន​ក្លាយជា​អ្នកនយោបាយ និង​ជា​សកម្មជន​សិទ្ធិមនុស្ស​។ចាប់ពី​ឆ្នាំ​២០០២​មក ពានរង្វាន់​ដែល​ចែកចេញជា​ច្រើន​ផ្នែក​នេះត្រូវបាន​ប្រគល់​ជន​ដល់​ឥស្សរជន និង​ស្ថាប័ន ដែល​ធ្វើ​ការងារ លើ​ការពង្រឹង​សន្តិភាព និង​ការពង្រីក​សកម្មភាព​ផ្សេងៗ​។

ពិធី​ចែក​រង្វាន់ត្រូវ​បានកំណត់​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​ សប្តាហ៍​ទី​៤ នៃខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​៕វឍ្ឍនាhunmany01hunmany02