តើ​ផលិតផល​ជណ្តើរយន្ត​ចិន​អាច​ជឿទុកចិត្ត​បានដែរ​ឬទេ ?

ក្មេងប្រុស​ម្នាក់ទៀត​ហើយ​បាន​បាត់បង់​ជីវិត បន្ទាប់ពី​បាន​កៀប​ដៃ​ជាប់​ក្នុង​បង្កាន់ដៃ​ជណ្តើរយន្ត(ជើង) នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​នៅ​ទីក្រុង Chongqing ភាគ​នីរ​តី​ប្រទេស​ចិន នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ Daily Mail ។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ វេលា​ម៉ោង ១១ ម៉ោង​ក្នុងប្រទេស​ចិន។

ពេលនេះ គេ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ទេ។ ជណ្តើរយន្ត​ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ដ៏​ល្អិតល្អន់​មួយ។
តើ​ផលិតផល​ជណ្តើរយន្ត​ចិន​អាច​ជឿទុកចិត្ត​បានដែរ​ឬទេ ?អ្នកនាំពាក្យ​មួយរូប​នៃ​រដ្ឋបាល​ចិន​បាន​និយាយថា ចំនួន​កើនឡើង​នៃ​ជណ្តើរយន្ត​ជើង និង​ជណ្តើរយន្ត​ប្រអប់ ដែល​ចាស់​ទ្រុឌទ្រោម បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចោទ​ចំពោះ​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់។ គេហទំព័រ People Daily ជា​ភាសា​បារាំង​បាន​ចុះផ្សាយ​ថា បើ​យោងតាម​តួលេខ​របស់​រដ្ឋបាល​ចិន ជណ្តើរយន្ត ៥ ក្នុងចំណោម ១០០ (ទាំង​ជណ្តើរយន្ត​ជើង និង​ប្រអប់) ប្រឈម​នឹង​បញ្ហា។ ក្នុងចំណោម​ជណ្តើរយន្ត ១១១ ០០០ ដែល​រកឃើញថា មាន​បញ្ហា​បច្ចេកទេស​នៅ​ឆ្នាំ ២០១៥ នេះ មានតែ ៧៩ ០០០ ប៉ុណ្ណោះ​ដែល​ត្រូវបាន​ជួសជុល​ឡើងវិញ។ ចំនួន​ដែល​សេសសល់​នឹងត្រូវ​ជួលជុល​នៅ​ពាក់កណ្តាល​ឆ្នាំ​បន្ទាប់។

មិនតែប៉ុណ្ណោះ ជណ្តើរយន្ត​ជើង​ភាគច្រើន​ដែល​ផលិត​ក្រោយ​ឆ្នាំ ២០០៣ ឈានដល់​កំណត់​កាល​ប្រើការ​លែង​បាន​ទៅហើយ។ បើតាម​គេហទំព័រ​ខាងលើ អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា រឿងនេះ​រឹតតែ​បង្ក​ឲ្យ​មាន​បញ្ហា​ចោទ​ចំពោះ​សុវត្ថិភាព​អ្នកប្រើប្រាស់​កាន់​ខ្លាំង​ថែមទៀត។ លោក​បាន​បន្តថា៖ « អ្វីដែល​រឹតតែ​គួរ​ឲ្យ​បារម្ភ គឺ​គេ​ពិបាក​នឹង​កំណត់ថា អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ជួសជុល​ជណ្តើរយន្ត​ដែល​ចាស់​ទ្រុឌទ្រោម​ក្នុង​អគារ​ស្នាក់នៅ​ណាស់ »។

ជាទូទៅ គ្រោះថ្នាក់​ជណ្តើរយន្ត​បង្កឡើង​ដោយ​ការប្រើប្រាស់​ខុស​បែបបទ​របស់​អ្នកប្រើប្រាស់ និង​បញ្ហា​បច្ចេកទេស។ ការថែទាំ​មិនបាន​ល្អ​គឺជា​បញ្ហា​ចម្បង​នៅក្នុង​ប្រទេស​នេះ។ គ្រោះថ្នាក់​កើតឡើង​មួយផ្នែក​ដោយសារ​ការប្រកួត​ប្រជែង​តម្លៃ​ក្នុង​វិស័យ​ថែទាំ​គ្រឿង​មេកានិច ជាហេតុ​ធ្វើ​ឲ្យ​គុណភាព​នៃ​សេវាកម្ម​ធ្លាក់ចុះ។

គួររម្លឹកថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មាន​គ្រោះថ្នាក់​ជណ្តើរយន្ត​ជើង​កើត​ឡើងជា​ញឹកញាប់​នៅ​ចិន។ កាលពី​ខែកក្កដា​កន្លងទៅ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​បាត់​បង់ជីវិត​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅក្នុង​ខេត្ត Hubei បន្ទាប់ពី​បាន​ដើរ​ផុង​បន្ទះ​លោហៈ​នៅ​មាត់​ជណ្តើរយន្ត ហើយ​ខ្លួនប្រាណ​ទាំងមូល​ក៏ត្រូវ​ធ្លាក់​ចូលក្នុង​ជណ្តើរ​ដែល​នៅតែ​បន្តដំណើរ​ការធម្មតា។ សំណាងល្អ ដែល​ស្ត្រី​រូបនេះ​អាចជួយ​សង្គ្រោះ​ជីវិត​កូនប្រុស​អាយុ ២ ឆ្នាំ​បាន។ បើតាម​គេហទំព័រ chinedirect.net នៅមុន​ហេតុការណ៍ ៥ នាទី បុគ្គលិក​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​បាន​សង្កេតឃើញ​ពី​ភាពមិនប្រក្រតី​ចំពោះ​ជណ្តើរយន្ត។ ប៉ុន្តែ គេ​មិនបាន​បង្អាក់​ដំណើរការ​របស់​ជណ្តើរយន្ត​ទេ។

ភ្លាមៗបន្ទាប់ពី​គ្រោះថ្នាក់​នេះ ស្អែក​ឡើង ក្មេងប្រុស​តូច​អាយុ ១ ឆ្នាំ​មកពី​តំបន់ Guangxi ភាគខាងត្បូង​ប្រទេស បាន​ជាប់ដៃ​ម្ខាង​ក្នុង​ជណ្តើរ បន្ទាប់ពី​ធ្លាក់​ពី​កាំជណ្តើរ។ សំណាងល្អ ក្មេង​តូច​នេះ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?