ប្រពន្ធ​តាម​ទាន់ប្តី​ដឹក​ស្រី​ក្មេង​តាម​ផ្លូវ​ ផ្ទុះ​កំហឹង​ឡើង​លើ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ទាត់​ធាក់​បំបែក​កញ្ចក់​ខាង​មុខ​ ផ្អើល​អ្នកដំណើរ​(​មាន​វី​ដេ​អូ​)

​ស្ត្រី​ម្នាក់​ រួម​ជាមួយ​កូន​តូចៗ​ចំនួន​៣​នាក់​ផង​ បាន​ជិះ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Scoopy​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FH-1995​ មក​កាក់​ឃាំង​ដំណើរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lexus​ 470​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 09.2-9005​ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ កំពុង​ដឹក​ស្រី​ក្មេង​នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ចំណុច​មុខ​ច្រកចូល​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ ឋិត​ក្នុងភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ នា​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ រួច​ហើយ​បញ្ឈប់​ម៉ូតូ​ស្រែក​ឡូឡា​រត់ឡើង​លើ​រថយន្ត​ និង​ទាត់​ធាក់​កញ្ចក់​រថយន្ត​ខាង​មុខ​ បណ្តាល​ឲ្យ​បែក​ខូចខាត​ ដូច​គេ​ថត​ខ្សែភាពយន្ត​ ដោយ​អះអាង​ថា​ ត្រូវជា​ប្រពន្ធ​របស់​បុរស​អ្នកបើកបរ​រថយន្ត​កំពុង​ដឹក​ស្រី​ក្មេង​ដើរ​លេង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​គ្រប់ៗ​គ្នា​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ មាន​ស្រី​ក្មេង​រូប​ស្រស់​ម្នាក់​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេច​ខ្លួន​យ៉ាង​តក់ក្រហល់​បាត់​ស្រមោល​ ។​

​ដើម្បី​បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​បុរស​អ្នកបើកបរ​រថយន្ត​ និង​ស្ត្រី​អ្នក​កាក់​ឃាំង​ដំណើរ​រថយន្ត​ ទៅ​ធ្វើការ​សាកសួរ​ និង​សម្របសម្រួល​ កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​រវាង​ប្តី​និង​ប្រពន្ធ​ នា​ឱកាស​បុណ្យកាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នេះ​ ។​

​អនុលោម​តាម​ប្រកាស​របស់​ក្រសួងការពារជាតិ​ លេខ​០៦៤/២០០៩​ប្រក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សម្គាល់​ស្ថាប័ន​ កងឯកភាព​ក្នុង​កង​យោធពលខេមរភូមិន្ទ​ គឺ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 09.2-9005​ គឺជា​យានយន្ត​សម្គាល់ការ​ប្រើប្រាស់​ដោយ​កងរាជអាវុធហត្ថ​ ៕​

ប្រពន្ធ​តាម​ទាន់ប្តី​ដឹក​ស្រី​ក្មេង​តាម​ផ្លូវ​ ផ្ទុះ​កំហឹង​ឡើង​លើ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ទាត់​ធាក់​បំបែក​កញ្ចក់​ខាង​មុខ​ ផ្អើល​អ្នកដំណើរ​(​មាន​វី​ដេ​អូ​)

 

Nov air port pp time 14

Posted by Na Fy on Friday, October 9, 2015