ក្រុមហ៊ុន Smart នាំមកនូវ អ៊ីធឺណែតកំរិតមូលដ្ឋាន អាចលេង Facebook ដោយឥតគិតថ្លៃ

 ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata និងហ្វេសប៊ុកប្រកាស នៅថ្ងៃទី ០៨ ខែតុលាឆ្នាំ ២០១៥ នេះ ចានិងនាំយកសេវាអ៊ីធឺណែតកំរិតមូលដ្ឋាន ដែលអាចលេងហ្វេសប៊ុកបាន មកដាក់អោយប្រើប្រាស់ដោយឥតគិតថ្លៃនៅកម្ពុជា។

ភាពជាដៃគូរបស់ក្រុមហ៊ុន Smart និងហ្វេសបុក មានគោលបំណង ភ្ជាប់ប្រជាជនកម្ពុជាច្រើនជាង ១ លាននាក់ ឱ្យកាន់តែងាយស្រួលក្នុងការប្រើប្រាស់អ៊ិនធឺណិត ដោយ ឥតគិតថ្លៃ។ តាមរយៈភាពជាដៃគូនេះប្រជាពលរដ្ឋកម្ពុជានឹងមានលទ្ធភាពទទួលសំណុំគេហទំព័រកំរិតមូលដ្ឋានដ៏មានប្រយោជន៍ ដែលទាក់ទងនឹងបញ្ហាសុខភាព , ការអប់រំ, ការងារនិងការផ្តល់សេវាក្នុងស្រុកជាមួយនឹងដោយមិនគិតប្រាក់សូម្បីមួយសេន ។

គំរោង ការប្រើប្រាស់អ៊ីធឺណែតកំរិតមូលដ្ឋានដោយឥតគិតថ្លៃរបស់ហ្វេសបុក ដែល ឧបត្ថម្ភដោយក្រុមហ៊ុន Smart រួមមានគេហទំព័ររបស់ Facebook, Dictionary.com, វិគីភីឌា, Ask, Bing, Messenger ហើយ Khmerload ។ល។ អ្នកស្រី Anna Nygren, ពីក្រុមហ៊ុនហ្វេសបុក បានមានប្រសាសន៏ថា “ភាពជាដៃគូនេះ នឹងផ្តល់ ប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជារាប់លាននាក់ គ្មានលទ្ធភាពប្រើប្រាស់ អ៊ីនធឺណិតបាន។ "

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata Group បានមានប្រសាសន៍ថា "ការតភ្ជាប់នៅក្នុងប្រទេសកម្ពុជាកំពុងត្រូវបានមានផ្លាស់ប្តូរ។ ការតភ្ជាប់គឺវាលើសពីការ ហៅទូរស័ព្ទឬផ្ញើសារជាអក្សរ; ការប្រើប្រាស់អ៊ីធឺណែតទើប ពិត ជាការតភ្ជាប់មនុស្សនៅក្នុងឆ្នាំ ២០១៥ ។ ដូច្នេះក្រុមការងាររបស់ Smart កំពុងខិតខំធ្វើការដើម្បីឱ្យការតភ្ជាប់មនុស្ស តាមរយៈការប្រើប្រាស់អ៊ីធឺណែត ដែលមានតំលៃសមរម្យ ដើម្បីភ្ជាប់អ្នកដែលមិនទាន់ប្រើប្រាស់បណ្តាញអ៊ីធឺណែតលើទូរស័ព្ទដៃ អោយផ្លាស់មកប្រើប្រាស់បណ្តាញនេះវិញ ។

លោកបានបន្ថែមថា: «កាលពីឆ្នាំមុនក្រុមហ៊ុន Smart នាំ 4G LTE ដែលជាអ៊ីនធឺណិតតាមទូរស័ព្ទចល័តមានល្បឿនលឿនបំផុត មកកាន់ប្រទេសកម្ពុជាហើយ ។ ទន្ទឹមនឹងនេះដែរប្រព័ន្ធ 4G LTE ដោយក្រុមហ៊ុន Smart បានគ្របដណ្តប់ ២៥ ខេត្តក្រុង ។ កិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់ Smart ដើម្បីភ្ជាប់ប្រជាជនកម្ពុជាកាន់តែច្រើនគឺតាមរយៈភាពជាដៃគូល្អអស្ចារ្យរវាង ក្រុមហ៊ុន Smart និង Facebook មានបំណងធ្វើឱ្យ អតិថិជន Smart ប្រើប្រាស់អ៊ីនធឺណែត កាន់តែងៀយស្រួល បន្ថែមទៀត ៕

ក្រុមហ៊ុន Smart នាំមកនូវ អ៊ីធឺណែតកំរិតមូលដ្ឋាន អាចលេង Facebook ដោយឥតគិតថ្លៃ

ក្រុមហ៊ុន Smart នាំមកនូវ អ៊ីធឺណែតកំរិតមូលដ្ឋាន អាចលេង Facebook ដោយឥតគិតថ្លៃ