លោក​សមរង្ស៊ី ស្នើ​ផ្ទាល់មាត់​សុំ​ឲ្យ​សម្តេច​ហ៊ុនសែន ជួយ​សកម្មជន​ដែល​ជាប់ឃុំ តែ​សម្តេច​សខេង​ថា អ្វីៗ អនុវត្ត​តាមច្បាប់

ភ្នំពេញ: ក្នុង​សន្និសីទកាសែត​រួមគ្នា នៅ​រដ្ឋសភា កាលពី​ព្រលប់​ថ្ងៃទី​៩​តុលា​នេះ លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ផ្ទាល់មាត់ តាមរយៈ​សម្តេច​សខេង ដើម្បី​ស្នើសុំ​សម្តេច​ហ៊ុនសែន ជួយ​អន្តរាគមន៍ ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ឲ្យ​ពួកគេ​បានមក​ជួបជុំ​ប្រពន្ធ​កូន ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ក៏ប៉ុន្តែ​សម្តេច​សខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​តប​ភ្លាមៗ​ទៅកាន់​លោក​សមរង្ស៊ី​ថា អ្វីៗ​ត្រូវអនុវត្ត​តាមច្បាប់​៕​

លោក​សមរង្ស៊ី ស្នើ​ផ្ទាល់មាត់​សុំ​ឲ្យ​សម្តេច​ហ៊ុនសែន ជួយ​សកម្មជន​ដែល​ជាប់ឃុំ តែ​សម្តេច​សខេង​ថា អ្វីៗ អនុវត្ត​តាមច្បាប់
សម្តេចសខេង និងលោកសមរង្ស៊ី ក្នុងសន្និសីទកាសែត នៅរដ្ឋសភា