គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ ព្រមព្រៀង​លើ​ការកែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ និង​បន្ត​វប្បធម៌​សន្ទនា​

ភ្នំពេញ: លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​សម្តេច​សខេង និង​លោក​សមរង្ស៊ី រយៈពេល​ពីរ​ម៉ោង ចាប់ពី​ម៉ោង ៥ ល្ងាច​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ នៅ​រដ្ឋសភា គឺ​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា លើ​សំណើ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ និង​ព្រមព្រៀង​បន្ត​វប្បធម៌​សន្ទនា​។​

​សេចក្តីប្រកាស​រួម ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​សខេង ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​សមរង្ស៊ី ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ នឹង​រួមគ្នា​លើកសំណើ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង ព្រមទាំង​សេចក្តីស្នើច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជូនទៅ​រដ្ឋសភា តាម​នីតិវិធី​ជា​ធរមាន​។​

​ជាមួយគ្នា​នោះ ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ ព្រមព្រៀងគ្នា​បន្ត​អនុវត្ត "​វប្បធម៌​សន្ទនា​" សំដៅ​ដោះស្រាយ​បញ្ហា​នានា​របស់​ជាតិ ដោយ​ឈរលើ​គោល​ការណ៍​​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​៕​