បុរសម្នាក់ បាត់រថយន្ត ក្រោយចតចោល មុខផ្ទះក្នុង​បុរី ពិភពថ្មីចំការដូង

ភ្នំពេញៈ នៅវេលាម៉ោង២និង ៣០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នៅក្នុងបុរីពិភពថ្មីចំការដូង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានករណីលួចរថយន្ត Camry បាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាលេខភ្នំពេញ 2Z-6948។

បើតាមម្ចាស់រថយន្ត ដែលមានឈ្មោះ ផាន សុភារិន បានប្រាប់ថាគាត់បានទុករថយន្ត នៅមុខផ្ទះដូចសព្វដង តែស្រាប់ដល់យប់កើតហេតុ នៅម៉ោងជាងព២យប់ គាត់បានចេញមកមើល រថយន្តគាត់ស្រាប់តែ ក៏មានការឆោឡោឡើង នឹងបានប្តឹងសមត្ថកិច្ចអោយជួយតាមរករថយន្តគាត់ផង ៕

បុរសម្នាក់ បាត់រថយន្ត ក្រោយចតចោល មុខផ្ទះក្នុង​បុរី ពិភពថ្មីចំការដូង