ព្រឹត្តិការណ៍ TIFFY Super Fight ចប់ជុំទី ២សប្ដាហ៍នេះ

ភ្នំពេញ:    ​ភ្នំពេញ​:​ព្រឹត្តិការណ៍ TIFFY Super Fight លើស​ង្វៀន TIFFY ARENA របស់ TV5 នឹង​ប្រកួត​បញ្ចប់​ជុំ​ទី​២នៅ​យប់​ថ្ងៃទី​១១​តុលា​នេះហើយ ។​

​     ​២ ប្រកួ​ត​ចុង​ក្រោយនេះ​អ្នក​ប្រដាល់​ធន ចាន់​តាក់​មកពី​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ​ប្រាក់ រ៉ា​ម៉ាញ​មកពី​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ។​

​     ​កាលពី​ប្រកួត​នៅ​ជុំ​ទី ១ អ្នក​ប្រដាល់​ធន ចាន់​តាក់​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ម៉ឺន ដា​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ ក្នុងខណៈដែល​ប្រាក់ រ៉ា​ម៉ាញ​ប្រកួត​ឈ្នះ​យឹម សារុន​ក្លឹប​កងពលតូច​លេខ ៣១​ដោយ​ពិន្ទុ​ដែរនោះ ។ ជំនួប​នៅ​ជុំ​ទី ២ នេះ​មិនមែន​ងាយស្រួល​ដណ្ដើម​ជ័យជំនះ​ដូច​កាលពី​ប្រកួត​នៅ​ជុំ​ទី ១ នោះទេ ។ អ្នកឈ្នះ​នឹង​ឡើងទៅ​ប្រកួត​នៅ​ជុំ​ទី ៣ ឯ អ្នកចាញ់​គឺ​ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត ។ ធន ចាន់​តាក់ និង ប្រាក់ រ៉ា​ម៉ាញ​នរណា​ជយ​ប​សំណាងល្អ​ក្នុងការ​ប្រកួត​នៅ​ជុំ​ទី ២ នេះ ?

​    ​មួយ​ប្រកួត​ទៀត​ឌុន ប៊ុនធឿន​ក្លឹប​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តព្រៃវែង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មកពី​ ក្លឹប​កងពលតូច​លេខ ៧០​ឈ្មោះ​ទេស ឧ​ត្ត​ម ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​អ្នកចាញ់​ក៏ត្រូវ​ហាលអាវ ឯ អ្នកឈ្នះ​ត្រូវបាន​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត ។ ប៊ុនធឿន​កាលពី​ប្រកួត​នៅ​ជុំ​ទី ១ គេ​ផ្ដួល​ផ្ដួល​អ្នក​ប្រដាល់​ធឿន បូ​ឡា​ក្លឹប​កងពលតូច​លេខ ៨ នៅ​ទឹក​ទី ២ ឯ ទេស ឧ​ត្ត​ម​ក៏​ផ្ដួល​អ្នក​ប្រដាល់​ថែម ពិ​រោះ​ក្លឹប​ខេត្តកំពង់ចាម​នៅ​ទឹក​ទី ២ ដែរ ។​

​    ​សុទ្ធតែជា​េ​អ្នកខ្លាំង​ដែល​ផ្ដួល​គូប្រកួត​នៅ​ជុំ​ទី ១ ដូចគ្នា​ចុះ​នៅ​ជុំ​ទី ២ នេះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង ២ រូប​នេះ​នរណា​ជា​អ្នក​ខ្ទាត​ចេញពី​ការប្រកួត ?

​    ​ការប្រកួត​ក្នុង​ជុំ​ទី ២ អ្នកឈ្នះ​បាន​លុយ​តម្លៃ​ខ្លួន​២០០​ដុល្លារ ឯ អ្នកចាញ់​បាន ១៥០​ដុល្លារ ។ សម្រាប់​អ្នក​ឆ្លង​ ផុត​ជុំ​ទី ២ បាន​ឡើងដល់​ជុំ​ទី ៣ នោះ​អ្នកឈ្នះ​បាន​២៥០​ដុល្លា និង អ្នកចាញ់​បាន ២០០​ដុល្លារ ។ សំណាងល្អ​នឹង​ស្ថិត​ នៅក្នុង​កណ្ដាប់ដៃ​អ្នក​ដែល​ព្យាយាម​ហ្វឹកហាត់​ជានិច្ច ។​