BlackBerry Priv អាច​ជា​ទូរសព្ទ​ចុង​ក្រោយ​របស់​ BlackBerry ប្រសិន​បើ​នៅ​តែ​មិន​ជោគ​ជ័យ​ទៀត​

BlackBerry Priv អាច​ជា​ទូរសព្ទ​ចុង​ក្រោយ​របស់​ BlackBerry ប្រសិន​បើ​នៅ​តែ​មិន​ជោគ​ជ័យ​ទៀត​

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​​ក្នុង​កម្មវិធី​​សន្និសីទ​កាសែត​ Code/Mobile នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ BlackBerry លោក​ John Chen បាន​ធ្វើ​ការ​លើក​ឡើង​អំពី​អនាគត​របស់​ក្រុមហ៊ុន​មួយ​នេះ។

 

BlackBerry Priv អាច​ជា​ទូរសព្ទ​ចុង​ក្រោយ​របស់​ BlackBerry ប្រសិន​បើ​នៅ​តែ​មិន​ជោគ​ជ័យ​ទៀត​

 

លោក​ Chen បាន​មាន​ប្រសាសន៍​ថា ​គោល​ដៅ​របស់​ក្រុមហ៊ុន​ BlackBerry គឺ​រំពឹង​ថា​នឹង​លក់​ចេញ​ទូរសព្ទ​បាន​ចំនួន​៥​​​លាន​គ្រឿង​​ក្នុង​មួយ​ឆ្នាំ។ ជា​មួយ​នឹង​ទូរសព្ទ​ Android ដំបូង​របស់​ក្រុមហ៊ុន​នេះ​លោក​សង្ឃឹម​ថា ​ក្រុមហ៊ុន​នឹង​អាច​សម្រេច​គោល​ដៅ​លក់​បាន។

 

លោក​ Chen ​បាន​បន្ត​ទៀត​ថា​ ប្រសិន​បើ​ក្រុមហ៊ុន​មិន​អាច​សម្រេច​គោល​ដៅ​បាន​ នោះ​មាន​តែ​ពិចារណា​អំពី​ការ​ចាក​ចេញ​ពី​ទីផ្សារ​ស្មាតហ្វូន​តែ​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា​បើ​ BlackBerry Priv មិន​អាច​សាង​ភាព​ជោគជ័យ​ជូន​ក្រុមហ៊ុន​បាន​ គឺ​ Priv នឹង​ក្លាយ​ជា​ទូរសព្ទ​ចុង​ក្រោយ​ដែល​ BlackBerry បាន​ផលិត។ ប្រសិន​បើ​ដូច​ការ​លើក​ឡើង​របស់​លោក​ Chen មែន​​ក្រុមហ៊ុន​ BlackBerry នឹង​​ប្រែ​ខ្លួន​ជា​អ្នក​ផ្ដល់​បច្ចេកវិទ្យា​សុវត្ថិភាព​​ទៅ​ឲ្យ​​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ​ដូច​ជា​ iOS របស់​ Apple និង​ Android របស់​ Google វិញ។

 

និយាយ​អំពី​ BlackBerry Priv វិញ​វា​ជា​ទូរសព្ទ​ដែល​ដើរ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ប៉ុន្តែ​មាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ BlackBerry ផ្ទាល់។ នាយក​ប្រតិបត្តិ​ BlackBerry បាន​អះអាង​ថា ​ទូរសព្ទ​ Priv នេះ​នឹង​អាច​ផ្ដួល​ទូរសព្ទ​ដទៃ​បាន​ បើ​គិត​អំពី​គុណភាព​​ល្អ​ សេវា​ និង​ការ​វាយ​អក្សរ៕

 

ចុច​អាន៖ Sony អាច​នឹង​បាត់​មុខ​​ពី​​ទីផ្សារ​ទូរសព្ទ​ ប្រសិន​បើ​ឆ្នាំ​២០១៦​នៅ​តែ​មិន​ទទួល​បាន​ផល​ចំណេញ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​
​​​​​​​​​​