ក្រុមអ្នកវិទ្យាសាស្រ្ត អូស្រ្តាលី បង្កើតក្រលៀនមនុស្ស ពីកោសិកាស្បែក

មែលប៊ន៖ អ្នកដឹកនាំស្រាវជ្រាវម្នាក់ បាននិយាយថា ក្រលៀនដ៏តូចមួយ របស់មនុស្ស ត្រូវបានបង្កើត ឡើងនៅ ក្នុងចានមួយ ដោយក្រុម អ្នកវិទ្យាសាស្រ្ត ជនជាតិអូស្រ្តាលី ដែលបាន ប្រើប្រាស់ប្រព័ន្ធ កោសិកាស្បែក។

នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ០៨ ខែតុលា ឆ្នាំ ២០១៥។
ក្រុមអ្នក ស្រាវជ្រាវពី វិទ្យាស្ថានស្រាវជ្រាវ នៃទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី បានធ្វើការសិក្សា អំពីកោសិកា ស្បែក និង បំលែងវាទៅជាក្រលៀន របស់មនុស្ស ទំហំតិចជាង ១សង់ទីម៉ែត្រ នៅក្នុង មន្ទីរពិសោធន៍ដោយនេះ គឺជំហានដំបូង ដ៏សំខាន់មួយក្នុងការបង្កើតសរីរាង្គថ្មីសម្រាប់ អ្នកជំងឺដែលមានបញ្ហាក្រលៀន។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានធ្វើតេស្តសាកល្បង បង្កើតក្រលៀននៅក្នុង អំប្រ៊ីយ៉ូ មនុស្សផងដែរ ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលមានបញ្ហាក្រលៀន និង ត្រូវដូរក្រលៀន ដោយនេះ គឺជាជំងឺ ដែលបានសម្លាប់ មនុស្សជាច្រើនក្នុងមួយឆ្នាំៗ ជាពិសេសសម្រាប់អ្នកជំងឺវ័យចំណាស់។ គួរបញ្ជាក់ដែរថា ក្រលៀនទាំងនោះត្រូវបាន បង្កើតឡើងដោយ ប្រភេទកោសិកាចំនួន ១០ ឬ ១២ ប្រភេទខុសៗគ្នា ដែលទទួលបានពីស្បែក៕

ក្រុមអ្នកវិទ្យាសាស្រ្ត អូស្រ្តាលី បង្កើតក្រលៀនមនុស្ស ពីកោសិកាស្បែក