រដ្ឋាភិបាលអ៊ីរ៉ង់ ស្វាគមន៍សកម្មភាព កម្លាំងទ័ពរុស្ស៊ី នៅក្នុងប្រទេសស៊ីរី

អ៊ីរ៉ង់៖ រដ្ឋាភិបាល នៃប្រទេសអ៊ីរ៉ង់ បានស្វាគមន៍ ចំពោះ ការវាយប្រហារតាមដែនអាកាស និងប្រតិបត្តិការយោធារបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី ដើម្បីប្រឆាំងនឹងក្រុមភេរវកម្ម ISIS។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃសុក្រ ទី០៩ ខែតុលា។

រដ្ឋមន្ត្រីការបទេសអ៊ីរ៉ង់ លោក Mohammad-Javad Zarif បានថ្លែងឲ្យដឹងថា ការសម្រេចចិត្តរបស់លោក Vladi mir Putin ប្រធានាធិបតីរុស្ស៊ី គឺជាសកម្មភាពមួយដ៏អស្ចារ្ យក្នុងការកម្ទេចក្រុមភេរវកម្ម ជាពិសេសគឺក្រុម ISIS នៅក្នុងប្រទេសស៊ីរីតែម្ដង ហើយអ៊ីរ៉ង់ក៏រំពឹងផងដែរថា រុស្ស៊ី នឹងជួយអ៊ីរ៉ាក់នៅក្នុងថ្ងៃអនាគត។

រដ្ឋមន្ត្រីការបទេសរូបនេះក៏បានបន្ថែមទៀតថា រដ្ឋាភិបាលអ៊ីរ៉ង់គាំទ្រចំពោះចំណាត់ការរបស់រុស្សី និង រដ្ឋាភិបាល អ៊ីរ៉ាក់ ដែលកំពុងតែទាមទារឲ្យមានអន្តរាគមន៍ដើម្បីកម្ចាត់ពួកភេរវកម្ម៕

រដ្ឋាភិបាលអ៊ីរ៉ង់ ស្វាគមន៍សកម្មភាព កម្លាំងទ័ពរុស្ស៊ី នៅក្នុងប្រទេសស៊ីរី