គ្រួសារ​ក្រីក្រ​មួយ បង្កើតបាន​កូនភ្លោះ​៣​នាក់

Sanofi

​គ្រួសារ​ក្រីក្រ​មួយ បង្កើត​កូនភ្លោះ​សុទ្ធតែ​ប្រុស ចំនួន ៣​នាក់ នៅក្នុង​មន្ទីរពេទ្យបង្អែក ស្រុក​អន្លង់វែង នៅវេលា​ម៉ោង ៤​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៥​នេះ​។​ស្ត្រី​ជា​ម្ដាយ​កូនភ្លោះ​នេះ មានឈ្មោះ​វ៉ាត ស្រី​កែវ អាយុ ២៦​ឆ្នាំ និង​ឪពុក​ឈ្មោះ ជួន សុ​ផន អាយុ ២៨​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ នៅ​ភូមិ​ទួល​ចារ​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។/

ស្ត្រី​ក្រីក្រ ដែល​បង្កើតបាន​កូនភ្លោះ បីនាក់​ខាងលើនេះ បានធ្វើ​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល និង​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​សាច់ញ្ញាតិ និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​នោះ ដោយសារ​វា​ជា​រឿង​ដ៏​កម្រ​មួយ​។​

តាម​ការកត់សម្គាល់ នាពេល​កន្លងមក កូនភ្លោះ​បីនាក់ ច្រើនតែ​កើត​នៅក្នុង​គ្រួសារ ក្រីក្រ នៅតាម​តំបន់​ជនបទ​ស្រុក​ស្រែចម្ការ អ្នក​នៅក្នុង​ទីក្រុង គេ​កម្រ​ឃើញ​មាន​កើតកូន​ភ្លោះ​បីនាក់​ណាស់ ៕ ​សុទ្ធ គឹម​សឿន​

​  

Related