គ្រូពេទ្យ​មានគុណ​ធម៌​ម្នាក់ ត្រូវបាន​គេ​ស​សើរ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក

Sanofi

​រឿង​ដែល​គួរ​ឲ្យ​គោរព និង​កោតសរសើរ​បំផុត ពេលដែល​បានឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ដែលជា​រូបលោក​គ្រូពេទ្យ​ម្នាក់ ដែល​គាត់​បាន​ថែទាំ​ជនអនាថា ដោយ​មុជទឹក​ដុស​សាប៊ូ និង​ទិញ​អាហារ សម្រន់ ក្រពះ​ដល់​គាត់​ទៀត​។​

​សកម្មភាព​ទាំងនេះ ត្រូវបាន​មហាជន​ស្ងើចសរសើរ ហើយ​និយាយ​តៗ​គ្នា​ថា គ្រូពេទ្យ ដែលមាន​គុណធម៌​នេះ នៅ​មន្ទីរពេទ្យ មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​អ្នកដទៃ​ទៀត​។​ហើយ សូម​ឲ្យ​លោកគ្រូ​ពេទ្យ​ទាំងឡាយ បើក​ចិត្ត​ឲ្យ​បាន​ទូលាយ​ដើម្បី​ទទួលយក​ការពិត និង​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ដើម្បី​ជួយសង្គ្រោះ​មនុស្ស​។​

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ខ្មែរ មានការ​យល់ដឹង​ច្រើនជាង​មុន អំពី​សកម្មភាព​បែ​បម​នុស្ស​ធម៌ ដូចជា​ការ ផ្ដល់​អាហារ ថវិការ កន្លែង​ស្នាក់នៅ និង​ជួ​យស​ង្រោះ​មនុស្ស​គ្រប់​ប្រភេទ ដែល​ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​អ្នកមាន​ទ្រព្យសម្បតិ្ត​មួយចំនួន ដែល​តែងតែ​បរិច្ចាគ​ធនធាន ដែល​ខ្លួន​មាន​ទៅតាម​លទ្ធភាព ចំពោះ​ទុ​រគ​ត៌​ជន និង​ជនទីទាល់ក្រ ដើម្បី​ជួយ​រំលែក​ទុក្ខលំបាក របស់​ពួកគាត់ បាន​មួយគ្រាៗ​៕ សុទ្ធ គឹម​សឿន​

​  

Related