ទឹកជ្រោះ​ប៊ូ​ស្រា

Sanofi

ទឹកជ្រោះ​ប៊ូ​ស្រា​លាក់ខ្លួន​នៅក្នុង​តំបន់​ព្រៃ​ជ្រៅ មាន​​ចម្ងាយ​​ប្រ​- មាណ ៤៣ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តមណ្ឌលគិរី ស្ថិតនៅក្នុង​​ស្រុក​​ពេ​ជ្រា​​ដា ។ ទីនេះ​ជា​តំបន់​ទេសចរណ៍​ល្អ​ជាងគេ​ក្នុង​ខេត្តមណ្ឌលគិរី ។ ទឹកជ្រោះ​ដ៏​ទាក់ទាញ្ញ្ញ​្ញ​នេះ​ត្រូវបាន​ចែកចេញ្ញ្ញ​្ញ​ជា​បី​ដំណាក់ ។ ដំណាក់ ទី ១ ហូរ​ធ្លាក់​ក្នុង​រយៈកម្ពស់ ៨ ទៅ ១២ ម៉ែត្រ ដែលមាន​មុខកាត់​ទទឹង ១៥ ម៉ែត្រ នៅ​រដូវវស្សា និង កម្ពស់​ពី ១០ ទៅ ១៥ ម៉ែត្រ នៅ​រដូវប្រាំង ។ ដំណាក់​ទី ២ ហូរ​ធ្លាក់​ពី​កម្ពស់ ១៥ ទៅ ២០ ម៉ែត្រ និង មានមុខ​កាត់ ទទឹង ២០ ម៉ែត្រ នៅ​រដូវវស្សា និង កម្ពស់​ពី ១៨ ទៅ ២៥ ម៉ែត្រ ដែល មានមុខ​កាត់ ១៣ ម៉ែត្រ នៅ​រដូវប្រាំង ។ ទឹកធ្លាក់​ទី ២ នេះ មាន​ចម្ងាយ ១៥០ ម៉ែត្រ ពី​ទឹកធ្លាក់​ទី ១ ។ ដំណាក់​ទី ៣ ហូរ​ធ្លា​ក់ដោយ​ល្បឿន លឿន​ខ្លាំង​ជាង​ល្បាក់​ទី ២ ។ ល្បាក់​នេះ​យើង​មិនអាច​ទៅដល់​បានទេ ព្រោះ​ជា​តំបន់​ព្រៃ​ក្រាស់ ខ្វះ​មធ្យោបាយ​ធ្វើដំណើរ និង ជា​តំបន់​គ្រោះថ្នាក់ ដោយសារ​ពពួកសត្វ​ព្រៃ ។

​ក្រៅពី​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់ត្រកាល នៅ​ជុំវិញ្ញ​ទឹកជ្រោះ ប៊ូ​ស្រា​នេះ​គេ​ក៏បាន​ដឹងផង​ដែរ​ថា ទីនោះ​ជា​តំបន់​ដែលមាន​បងប្អូន​ជនជាតិ ព្នង​រស់នៅ​យ៉ាងច្រើន​កុះករ​ផងដែរ នៅពេលនេះ​ពួកគេ​ភាគច្រើន​កំពុង មានការ​ផ្លាស់ប្តូ​រទាំង​ការ​រស់ និង ស្លៀកពាក់​ផងដែរ ។​​ ​នឿន​

Related