បង្រ្កាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប ដោះលែងត្រី ១៦៥គីឡូ ដុតកម្ទេចឧបករណ៍ ល្មើសច្បាប់មួយចំនួន

ភ្នំពេញ៖ កម្លាំងរដ្ឋបាលជលផល របស់លោក អេង ជាសាន សហការជាមួយកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន បាន បើកប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ពេញមួយថ្ងៃម្សិលមិញនេះ បានរុករកឃើញឧប ករណ៍នេសាទល្មើសច្បាប់ជាច្រើនយកមកដុតកម្ទេចចោល និងដោះលែងត្រីទៅក្នុងទឹកវិញបានប្រមាណ ១៦៥ គីឡូក្រាម។

មន្រ្តីជលផលបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥នេះថា ពេញ មួយថ្ងៃទី០៩ ខែតុលា ម្សិលមិញ កម្លាំងរដ្ឋបាលជលផល និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការគ្នាចុះរុករក ឧបករណ៍នេសាទល្មើសច្បាប់ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប (ចាប់ពីចុងឃ្នាស ដល់កែបពណ៌), ខេត្តកំពង់ ធំ (ព្រែកពាមសែន និងផាត់សណ្តាយ) ខេត្តពោធិ៍សាត់ (ឃុំអន្សាចំបក់) និងខេត្តកំពង់ចាម ស្ថិតនៅភូមិទួល ឃុំបា ធាយ ស្រុកបាធាយ។

ប្រតិបត្តិការរុករកឧបករណ៍នេសាទល្មើសច្បាប់ ដែលបំផ្លាញធនធានមច្ឆជាតិនេះ កម្លាំងសមត្ថកិច្ច បានរកឃើញ ឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖ ប ៥មាត់, អ៊ុយ ៦មាត់, លូស្បៃមុង ១៦មាត់, ស្បៃមុងរួមផ្សំភ្លើងពណ៌ ៥ មាត់, សាច់អួន ២៣០០ម៉ែត្រ, ស្បៃមុង ១២៣០ម៉ែត្រ, បង្គោល ១៤៥០ដើម, អំពូល ៣ដើម និងអាគុយ ២គ្រឿង ។ កម្លាំងសមត្ថកិច្ច ក៏បានដោះលែងត្រី ដែលជាប់ក្នុងឧបករណ៍នេសាទល្មើសច្បាប់ប្រមាណ ១៦៥គីឡូក្រាមទៅ ក្នងទឹកវិញផងដែរ។

ក្រោយបង្រ្កាប និងរឹបអូសឧបករណ៍នេសាទទាំងអស់នេះ ត្រូវបានដុតយកទៅដុតកម្ទេចចោលភ្លាមៗផងដែរ។

ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ ជាពិសេសនៅក្នុងរដូវបិទនេសាទ ដែលជារដូវត្រីពងកូននេះ ត្រូវបានមន្រ្តី ជលផលបង្ហាញការរំពឹងទុកថា នឹងជួយឲ្យផលត្រីអាចនឹងកើតឡើងខ្ពស់ ស្របពេលរាជរដ្ឋាភិបាលលុបឡូតិ៍នេ សាទ និងបង្កើតឡូតិ៍នេសាទអភិរក្ស ជាច្រើនផងដែរនោះ។

មន្រ្តីជលផល ក៏បានអះអាងផងដែរ កម្លាំងជលផលទាំងអស់ នឹងនៅតែបន្តចេញប្រតិបត្តិការ បង្រ្កាបបទល្មើសនេ សាទ ក៏ដូចជាអប់រំប្រជាពលរដ្ឋ ឲ្យបញ្ឈប់ការនេសាទល្មើសច្បាប់ ដើម្បីបង្កើនផលត្រី នៅក្នុងទឹកសាបរបស់ កម្ពុជា។

យោងតាមរបាយការណ៍របស់រដ្ឋបាលជលផល បានឲ្យដឹងផងដែរថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៥នេះ កម្លាំងជលផល និងសមត្ថកិច្ចបានសហការគ្នាបង្រ្កាបបទល្មើសបាន ជិត ៣ពាន់ករណី និងដោះលែង ត្រីចូលទៅក្នុងទឹកវិញបានរាប់លានក្បាលផងដែរ៕