ឆន សុ​វណ្ណា​រាជ មិន​ភ្លេច​ព្រះ​រស់​មុន​ទៅ​វត្ត​ ​ ​

Sanofi

​ក្រោយពី លោក ឆន សុ​វណ្ណា​រាជ បាន​បង្ហោះ​នូវ​រូបភាព​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំនួន​២​សកម្មភាព ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុងនោះ​មាន​ការជូន​សម្លៀកបំពាក់​ដល់​អ្នក​ម្តាយ​របស់លោក​និង​ការទទួលបាន​កាដូ​ពី​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់លោក​មុន​ថ្ងៃ​ខួបកំណើត​មកដល់​គេ​ក៏បាន​ចាប់​អា រ​ម្មណ៍​ឃើញថា​មានការ​បង្ហោះ​បន្ថែមទៀត​នូវ​សកម្មភាព​មុន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ វស្សា​នៅតាម​ទី​វត្ត​អារាម​គឺ​លោក​មិនបាន​ភ្លេច​ឡើយ​នូវ​ព្រះ​កន្លោង​ឬ​គេ​ហៅថា​ព្រះ​រស់​ដែរ​ដោយ​ក្នុងនោះ​មានការ​ជូន​ជា​ម្ហូបអាហារ​ដល់​អ្នក​ម្តាយ​និង​ជូន​ជា​លុយកាក់​ប្រាក់កាស​ដល់​ឪពុក​លោក​ផងដែរ​។​

តារាចម្រៀង​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស លោក ឆន សុ​វណ្ណា​រាជ បន្ទាប់ពី​បាន បង្ហោះ​នៅលើ បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ផ្ទាល់​នូវ​រូបភាព​សកម្មភាព​លោក​បាន​ជូន សំពត់​អាវ​ដល់ អ្នក​ម្តាយ​ព្រមទាំង​មាន​សរសេរ​ជា​ពាក្យពេចន៍​ថា​«​ជូន​អ្នក​ម្តាយ​សម្រាប់​រដូវ​បុណ្យ​ភ្ជុំ​ធ្វើ​បុណ្យទាន់​ខែភ្លឺ​» ដែល​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​កមាន​ការចាប់អារម្មណ៍​ព្រមទាំង​សរសើរ​ដល់​លោក ឆន សុ​វណ្ណា​រាជ​ថា​ជា កូន​ល្អ​ហើយក៏​ជាតា​រា​គំរូ​ទៀត​,​ខ្លះ​ថា​មិន​ត្រឹម​ជា​តារា​ល្បី​ថែម​ជា​កូន​ល្អ​ផង​,​ខ្លះ​ថាស​ង្ហា​ហើយក​ត្ត​ញ្ញូ​គួរ​ឲ្យ​ស្រឡាញ់​,​ខ្លះ​ថា​កូន​ល្អ​កម្រ​រកបាន​បើ​កូន​សាមាន្យ​រកបាន​ដោយ​ងាយ​និង​មាន​ពាក្យ​លើកសរសើរ​ផ្សេងៗ​ជាច្រើន​…​ហើយ​ពេលនេះ​ទៀត​ក៏​កាន់តែ​ធ្វើ​ឲ្យ​គេ​បានឃើញ​នូវ​អំពើ​ល្អ​របស់លោក​ជាមួយ​ឪពុកម្តាយ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​ប្រពៃណី​ពី​ដូនតា​ខ្មែរ​បន្សល់ទុក​មក​។​

​គេ​ជឿថា​អ្នកសិល្បៈ​ខ្មែរ​ពិត​ជាមាន​មនសិការ​និង​ស្មារតី​ចេះ​គោរព​អ្នកមានគុណ​ចាស់ទុំ​ស្គាល់ គុណ​ទោស​មិន​ខុស​អ្វី​ពី​លោក ឆន សុ​វណ្ណា​រាជ​ដែរ​ទេ​ពិសេស​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕ ដេវីត​

​  

Related