មាស សុខ​សោភា កាត់បន្ថយ​ការចេញ​បទ​ចម្រៀង ព្រោះ​ចង់ឱ្យ​វិស័យ​ចម្រៀង​ខ្មែរ​មាន​ភាព​លេចធ្លោ​

Sanofi

ចាប់តាំងពី​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម ថោ​ន អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក  ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តារាចម្រៀង មាស សុខ​សោភា  បានចេញ​បទ​ចម្រៀង​កើន​ឡើងជា​លំដាប់​។ ទើបតែ​នៅពេលនេះ លោក មាស សុខ​រតនៈ អ្នក​គ្រប់​គ្រង់​នៅ​ផលិតកម្ម ថោ​ន បាន​ប្រាប់ថា ប្អូនស្រី​របស់លោក​ចាប់ផ្តើម​កាត់បន្ថយ​ចេញ​បទ​ចម្រៀង​លក់​នៅលើ​ទីផ្សារ​។



​លោក​បាន​បន្តថា មួល​ហេតុ​ខាងលើនេះ​មិនមែន​មកពី មាស សុខ​សោភា ជួប​បញ្ហា​អ្វីមួយ​នោះទេ គឺ​ដោយសារ​ចាប់តាំងពី​ពេលនេះ​ទៅ នាង​លែង​ច្រៀង​បទ​ចម្រៀង​ចម្លង​ពី​បរទេស​ទៀតហើយ គឺ​នាង​ច្រៀង​តែ​បទ​និពន្ធ​ថ្មី មិនមែនជា​របស់គេ​។​

​ហើយ​ការធ្វើ​បទ​ចម្រៀង​ថ្មី​នេះ​គឺ​ត្រូវ​ប្រើពេល និង ថវិការ​ច្រើន ដូច្នេះហើយ ទើប​ក្រុមហ៊ុន​រៀបចំ​ការចេញ​បទ​ទាំងនេះ​ឱ្យមាន​រយៈពេល​ដាច់ពីគ្នា​ឆ្ងាយ​បន្តិច ដើម្បី​លើក​តំកើង​ស្នាដៃ​របស់​យើង​ឱ្យ​ល្បី​បានយូរ​។ ពោលគឺ​បើ​យើង​ចេញ​បទ​ថ្មី តាម​ក្រោយ​ញឹកញាប់​ពេក​ធ្វើឱ្យ​បទ​ចាស់​ឆាប់​ធ្លាក់​ឥទ្ធិពល​លើ​ទីផ្សារ​។



​លោក មាស សុខ​រតនៈ បាន​បន្តទៀតថា ពី​បី​ឆ្នាំមុន មាស សុខ​សោភា ចេញ​បទ​ចម្រៀង​ជាង ២០ បទ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​មកដល់ពេលនេះ​គឺ​នាង​ចេញ​បទ​ចម្រៀង​ប្រមាណ​ជា ១៥ បទ តែប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​៕ ប្រមាញ់​តារា​

Related