Jimmy Kiss ចេញ​បទ​ថ្មី​ធ្វើឱ្យ​អ្នកគាំទ្រ​ស្រក់​ទឹកភ្នែក ( មាន​វីដេអូ )

Sanofi

លោក សារុន កល្យាណ ហៅថា Jimmy Kiss តារាចម្រៀង​សំនៀង​ធ្ងន់​ដែល​ធ្វើឱ្យ​ទស្សនិកជន​ទទួលស្គាល់​តាម​​រយៈ​បទ «Baby I’m Sorry» ហើយ​ដែល​អាច​ច្រៀង​បាន​ទាំង​បទ​ជា​ភាសា​ខ្មែរ និង ភាសា​អង់គ្លេស​យ៉ាង​ពីរោះ​​ក្រអួន​ក្រអៅ​នោះ ពេលនេះ​លោក​បានចេញ​បទ​ចម្រៀង​កំសត់​ថ្មី​មួយ​បទ​រហូត​ធ្វើឱ្យ​អ្នកគាំទ្រ​ស្រក់​ទឹកភ្នែក ទៅតាម​អត្ថន័យ​នៃ​បទ​ចម្រៀង​។​

​យោងតាម Page ជា​ផ្លូវការ​របស់លោក Jimmy Kiss បានឱ្យដឹងថា លោក​បាន​រួមគ្នា​ផលិត​បទ​ចម្រៀង​មួយ​បទ ជាមួយ​លោក ទេវ បុត្រ​ខ្មៅ ដែលមាន​ចំណងជើង​ថា «​ពលករ​នឹក​ស្រុក​»​។

លោក​បាន​បញ្ជាក់ថា បទ​នេះ ជាការ និពន្ធ​ឡើយ​ដោយ​លោក ទេវ បុត្រ​ខ្មៅ ដែល​និយាយ​រៀបរាប់​ពី​រឿង​ពិត​របស់​បងប្អូន​ពល​ករ​ខ្មែរ​ដែល​ចំណាក​ស្រុក​ទៅធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ ហើយ​បាន​ទួញ​សោក​ពី​អារ​ម្ម​ណ៌​របស់​ពួកគាត់​ដែល​នឹក​ស្រុក​ខ្មែរ នឹក​ពុក​នឹក​ម៉ែ​នឹក នឹក​អនុស្សាវរីយ៍​ដែល​ធ្លាប់មាន​នៅក្នុង​កំណើត តែ​អ្វីដែល​ធ្វើឱ្យ​ពួកគាត់​មិនអាច​វិល​បាន​ក៏​ព្រោះតែ​តម្រូវការ​ជីវិត​គឺ​ការ​ទ្រាំ​នៅ​ដើម្បី​ខិតខំ​រក​ប្រាប់​មក​ផ្គត់ផ្គង់​គ្រួសារ​។​

​លោក​បន្តថា យល់​ពី​អារម្មណ៍​សោកសៅ​ទាំងនេះហើយ ទើប​លោក​រួមគ្នា​ជាមួយ ទេវ បុត្រ​ខ្មៅ ផលិត​ជា​ចម្រៀង នេះ​ឡើង​ជូន​បងប្អូន​ចំណាកស្រុក​ស្តាប់​កម្សាន្ត ហើយ​លោក​ក៏​សង្ឃឹមថា បទ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​បងប្អូន ចំពោះ​ការប្រឹងប្រែង​របស់លោក និង ដៃគូ​ផងដែរ​៕​ភូមិន្ទ​


 

 

ពលករនឹកស្រុក (Original Song)ពលករនឹកស្រុកជាបទនិពន្ធថ្មីដោយលោក ទេវ បុត្រខ្មៅ បទនេះដែរគឺជារឿងពិតរបស់បងប្អូនខ្មែរយេីងដែលធ្វេីការនៅឆ្ងាយស្រុកឆ្ងាយប្រទេស គាត់បានទួញយំពីអារម្មណ៌របស់គាត់ដែលនឹកស្រុកខ្មែរ នឹកពុកនឹកម៉ែនឹកណាស់ តែតំរូវការជីវិតមិនអាចអោយគាត់វិលវិញបាន ដូចនេះទេីបខ្ញុំបាទ Jimmy Kiss នឹងលោក Tevibot Khmov រួមគ្នាផលិតបទនេះឡេីងជូនបងប្អូនពលករខ្មែរយេីងដែលនៅឆ្ងាយស្រុកកំណេីត គ្រាន់ស្តាប់កំសាន្តសំរួលផ្លូវចិត្ត សង្ឃឹមថានឹងទទួលបានការគាំទ្រពីបងប្អូនចំពោះការប្រឹងប្រែងនិពន្ធថ្មីរបស់យេីងខ្ញុំ។ សូមជូនពរពុកម៉ែរបងប្អូន អោយជួបតែសុភមង្គលផ្លូវចិត្តនឹងកាយ :)ចុច link ខាងក្រោមសំរាប់ Video ក្នុង្ Youtube https://www.youtube.com/watch?v=xX8BMCQEzA4

Posted by Jamyloveyou on Thursday, October 8, 2015

 

Related