​ទឹក​កាបូ​ណាត​ពណ៌​ស្វាយ​

Sanofi

គ្រឿងផ្សំ​-​ទឹក​កាបូ​ណាត ឬ ភេសជ្ជៈ​មាន​ហ្គាស​ដូចជា​សូ​ដា​ជាដើម​ ​១ កូនចាន​
-​ទឹក​ស៊ីរ៉ូប៍ខាប់​រសជាតិ​ទំពាំងបាយជូរ​ ​១ ភាគ ២ កូនចាន​
-​ទឹកក្រូច​ឆ្មារ​ ​៤ ស្លាប​ញ្រ​បាយ​
-​ស្លឹក​ជីរអង្កាម​បុក​ម៉ដ្ឋ ​១ ស្លាប​ញ្រ​បាយ​
-​អំបិល​ម៉ដ្ឋ​ ​១ ស្លាប​ញ្រ​កាហ្វេ​
-​ស្ករស​ ​២ ស្លាប​ញ្រ​បាយ​
-​ទឹកកក​
-​សម្បក​ក្រូចឆ្មារ​
-​ស្លឹក​ជីរអង្កាម​ក្រូចឆ្មារ (​ចិត​ជា​ចំណិត​ស្តើងៗ​សម្រាប់​តុបតែង​)

​វិធី​ធ្វើ​
១-​យក​ស្លឹក​ជីរអង្កាម អំបិល​ម៉ដ្ឋ និង ស្ករស​ផ្សំ​ឱ្យចូល​គ្នា​រួច​ចាក់​ដាក់​ចាន ។​
២-​យក​សម្បក​ក្រូចឆ្មារ​លាប​ជុំវិញ​មាត់​កែវ​ផ្កាប់​មាត់​កែវ​ដាក់​លើ​ចាន​ក្នុង​គ្រឿងផ្សំ​ចំណុច​លេខ ១ បង្វិល​ឱ្យ​គ្រឿងផ្សំ​ជាប់មាត់​កែវ​ឱ្យ​សព្វ ។​
៣-​ដាក់​ទឹកកក​រហូត​ទាល់តែ​ពេញ​កែវ ចាក់ទឹក​ស៊ីរ៉ូប៍ខាប់​រសជាតិ​ទំពាំងបាយជូរ​ប្រមាណ ១ ភាគ ៤នៃ​កែវ ។
៤-​ផ្សំ​ទឹក​ការ​បូ​ណាត​ជាមួយ​ទឹកក្រូច​ឆ្មារ​ឱ្យចូល​គ្នា ចាក់​ដាក់​កែវ រួច​តុបតែង​ដោយ​ស្លឹក​ជីរអង្កាម និង ចំណិត​ក្រូចឆ្មារ ជាការ​ស្រេច ៕


Related