គ្រូ Lee ​បាន​ប្រាប់​បញ្ហា​ប្រឈម​ពីរ​ដែល​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ជួប​ប្រទះ


គ្រូ Lee ​បាន​ប្រាប់​បញ្ហា​ប្រឈម​ពីរ​ដែល​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ជួប​ប្រទះ

លោក Lee Tae Hoon ​គ្រូ​បង្គោល​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ពី​បញ្ហា​ប្រឈម​ពីរ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែល​សមាជិក​ក្រុម​ទាំង​មូល​កំពុង​តែ​ជួប​ប្រទះ។ ដោយ​បញ្ហា​ពីរ​នោះ​គឺ​កត្តា​សុខភាព​របស់​កីឡាករ ​និង​បញ្ហា​ដែល​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ហ្វឹកហាត់។

 

គ្រូ Lee ​បាន​ប្រាប់​បញ្ហា​ប្រឈម​ពីរ​ដែល​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ជួប​ប្រទះ
លោក Lee Tae Hoon ​គ្រូ​បង្គោល​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​២​ខែ​តុលា​សប្ដាហ៍​មុន​នេះ ប៉ុន្តែ​ពេល​នោះ​សមាជិក​ទាំង​អស់​មិន​បាន​ទៅ​ចូល​រួម​ឱ្យ​បាន​គ្រប់គ្នា​នោះ​ទេ ដោយសារ​តែ​មាន​កីឡាករ​ខ្លះ​ត្រូវ​ប្រកួត​នៅ​ក្លិប​អាជីព​សិន ហើយ​ខ្លះ​ទៀត​ត្រូវ​ពន្យារពេល​ដោយសារ​តែ​មាន​បញ្ហា​តិចតួច។ ហ្វឹកហាត់​ជុំ​គ្នា​បាន​តែ​មួយ​ថ្ងៃ ក្រុម​របស់​លោក Lee ​ក៏​ត្រូវ​ទៅ​ប្រកួត​កម្ដៅ​សាច់​ដុំ​ជាមួយ​ភ្នំពេញ​ក្រោន​កាល​ពី​ល្ងាច​ម្សិលមិញ ដោយ​ទទួល​ជ័យជម្នះ ៣-២ ។

 

ទោះ​ជា​ទទួល​បាន​លទ្ធផល​ល្អ​យ៉ាង​នេះ​មែន ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​បាន​និយាយ​ថា​លោក​នៅ​តែ​មាន​ការ​បារម្ភ​ដដែល ចំពោះ​ការ​ប្រកួត​ជាមួយ​ក្រុម​សិង្ហបុរី​នៅ​ថ្ងៃ​ទី​១៣​ខាង​មុខ​នេះ។ រឿង​ទី​មួយ​ដែល​លោក​បារម្ភ​ជាង​គេ​គឺ​បញ្ហា​សុខភាព​របស់​កីឡាករ​មិន​ល្អ​ទេ ព្រោះ​ថា​ពួកគេ​អាច​នឹង​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់។ ចំណែក​ឯ​រឿង​ទី​ពីរ​វិញ គឺ​ការ​ហ្វឹកហាត់​ឱ្យ​លេង​ស៊ី​ចង្វាក់​គ្នា។ ​សមាជិក​ក្រុម​ជម្រើស​ជាតិ​ទាំង​អស់​មិន​មាន​ពេល​ច្រើន​ទេ​ក្នុង​ការ​ហាត់ ដោយសារ​តែ​ត្រូវ​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​ស្អែក​នេះ ខណៈ​ដែល​ទៅ​ដល់​បាន​មួយ​រយៈ​ខ្លី​​ក៏​ត្រូវ​ចូល​ប្រកួត​ទៅ​ហើយ។

 គ្រូ Lee ​បាន​ប្រាប់​បញ្ហា​ប្រឈម​ពីរ​ដែល​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ជួប​ប្រទះក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

យ៉ាង​ណា​មិញ លោក Lee ​នៅ​តែ​មាន​ជំនឿ​ជាក់​ថា​កម្ពុជា​នឹង​អាច​ធ្វើ​បាន​ល្អ​ជាង​ប្រកួត​កាល​ពី​លើក​មុន​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក (កម្ពុជា​ចាញ់​សិង្ហបុរី ៤-០) ដោយ​លោក​នឹង​ព្យាយាម​រក​វិធី​ឱ្យ​កីឡាករ​រក្សា​កម្លាំង​ឱ្យ​បាន​ល្អ ​និង​លេង​ឱ្យ​ស្មារតី​ជា​ក្រុម៕

 

គ្រូ Lee ​បាន​ប្រាប់​បញ្ហា​ប្រឈម​ពីរ​ដែល​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ជួប​ប្រទះ

 

​អត្ថបទ៖ មុន្នី រម្យ