ទំហំបាត​ជើងអាច​ដឹងថា​ អ្នក​អាចរស់នៅដល់អាយុប៉ុន្មាន

អ្នកវិទ្យាសាស្ត្រ​មកពីសាកលវិទ្យាល័យល្បីៗ​ទាំង ៦នៅ​​សហរដ្ឋអាមេរិច បានរួមចំណែក​ក្នុងការសិក្សាស្រាវជ្រាវ​ក្នុងរយៈពេល ២ឆ្នាំមកនេះ ដោយ​សម្លឹងឃើញ​ថា បុរស និង​ស្ត្រីបាន​ស្លាប់​ចំនួន ៣៤០០នាក់​នៅក្នុង​មន្ទីរពេទ្យ។ នេះជាលទ្ធផល​បង្ហាញ​ពីទំនាក់ទំនង​រវាងអាយុ និង​ទំហំបាតជើង​របស់អ្នក​ជំងឺ។
 
ទំហំបាត​ជើងអាច​ដឹងថា​ អ្នក​អាចរស់នៅដល់អាយុប៉ុន្មាន
អ្នកវិទ្យាសាស្ត្រ​បានធ្វើការ​ប្រមូល និងត្រួតពិនិត្យ​មើលព័ត៌មាន​របស់បុរស និងស្ត្រី​ដែល​បានស្លាប់​ចំនួន ៣៤០០នាក់ ហើយ​បានរកឃើញ​ពីទំនាក់ទំនង​រវាង​អាយុ និង​ទំហំបាតជើង​របស់​ពួក​គេ។
យោងតាមអ្នកជំនាញ​លោក Jim Hodge បានឲ្យ​ដឹងថា ទំហំរាងកាយ​របស់អ្នក​ជំងឺមិនទាក់ទង​នឹងទំនាញ​ផែនដី​ឡើយ តែមានតែ​ទំហំបាតជើង​តែមួយគត់។ បើទោះបីជា​ការពិតនៃរឿងនេះ​មិនទាន់បាន​ដឹងច្បាស់​ក៏ពិត​មែន តែអ្នក​វិទ្យាសាស្ត្រជា​ច្រើន​បានប្រមូលទិន្នន័យ​បង្ហាញ​ពីទំហំបាត​ជើង និងជីវិត​ដែលអាច​រស់នៅ​បាន​របស់​បុរស និងស្ត្រី។ សំខាន់​ត្រូវ​ដឹងថា តារាងខាងក្រោមនេះ​មិនមែន​សម្រាប់អនុវត្តលើ​កុមារឡើយ ព្រោះបាតជើង​របស់ពួកគេ​នឹងបន្ត​លូតលាស់​ទៅមុខ​ទៀត។
ស្ត្រី
ទំហំបាតជើង ៣៥សម- អាចរស់​បាន​ពីអាយុ ៦៤ ដល់ ៦៩ឆ្នាំ
ទំហំបាតជើង ៣៦សម- អាចរស់បានពីអាយុ ៧០ ដល់ ៧៦ឆ្នាំ 
ទំហំបាតជើង ៣៧សម- អាចរស់បានពីអាយុ ៧៧ ដល់ ៨២ឆ្នាំ 
ទំហំបាតជើង ៣៨សម- អាចរស់បានពីអាយុ ៧៨ ដល់ ៨៤ឆ្នាំ 
ទំហំបាតជើង ៣៩សម- អាចរស់បានពីអាយុ ៧៣ ដល់ ៧៥ឆ្នាំ 
ទំហំបាតជើង ៤០សម- អាចរស់បានពីអាយុ ៧០ ដល់ ៧២ឆ្នាំ 
ទំហំបាតជើង ៤១សម- អាចរស់បានពីអាយុ ៦៧ ដល់ ៧០ឆ្នាំ 
ទំហំបាតជើង ៤២សម- អាចរស់បានពីអាយុ ៦៦ ដល់ ៦៩ឆ្នាំ
បុរស
ទំហំបាតជើង ៣៨សម- អាចរស់បានពីអាយុ ៦៦ ដល់ ៦៩ឆ្នាំ 
ទំហំបាតជើង ៣៩សម- អាចរស់បានពីអាយុ ៦៧ ដល់ ៧២ឆ្នាំ 
ទំហំបាតជើង ៤០សម- អាចរស់បានពីអាយុ ៧២ ដល់ ៧៥ឆ្នាំ 
ទំហំបាតជើង ៤១សម- អាចរស់បានពីអាយុ ៧៣ ដល់ ៧៧ឆ្នាំ 
ទំហំបាតជើង ៤២សម- អាចរស់បានពីអាយុ ៧៥ ដល់ ៨២ឆ្នាំ 
ទំហំបាតជើង ៤៣សម- អាចរស់បានពីអាយុ ៧៤ ដល់ ៧៩ឆ្នាំ 
ទំហំបាតជើង ៤៤សម- អាចរស់បានពីអាយុ ៦៧ ដល់ ៧២ឆ្នាំ 
ទំហំបាតជើង ៤៥សម- អាចរស់បានពីអាយុ ៦៦ ដល់ ៦៩ឆ្នាំ
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទំហំបាត​ជើងអាច​ដឹងថា​ អ្នក​អាចរស់នៅដល់អាយុប៉ុន្មាន