ប្រពន្ធចុង​តាម​ទាន់ប្តី​ដឹក​ស្រី​កំណាន់ ផ្ទុះ​ហិង្សា​ផ្អើល​ពេញ​ផ្លូវ (UPDATE)

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ នៅ​មុន​នេះ​បន្តិច បន្ទាប់​ពី​ស្ត្រី​ម្នាក់​  មួយ​គ្រឿង​ឱ្យ​ឈប់ តែ​រថយន្ត​នោះ​មិន​ ព្រម​ឈប់​ទេ បាន​បើក​បំ​បុក​រុល ទៅមុខ​ថែម​ទៀត ធ្វើ​ឱ្យ​ស្ត្រី​នោះ​ប៊ិះ​ត្រូ វ​រថយន្ត​កិន ហើយ​នាង​បាន​ព្យាយាម​ ឡើង​លើ​រថយន្ត និង​យក​ជើង​វាយ​ បំបែក​កញ្ចក់​ ថែម​ទៀត ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាល ពី​វេលា​ម៉ោង​០២ និង​២០​ នាទី​រសៀល​ថ្ងៃ​ទី​០៩ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​ សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​តា​ងួ​ន សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ផ្ទុះ​ហិង្សា​នោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ហាំ ស្រី​ន​ង អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់ (​ស្រី​២ ប្រុស​១) ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម (​អត់​ដឹង​ស្លាក​លេខ​) ។ ចំណែក​អ្នក​ជិះ​ក្នុង​ រថយន្ត​នោះ​ត្រូវ​គេ​ដឹង​ថា ជា​មន្ត្រី​ប៉េ​អឹ​ម​ផ្កាយ​ ២​ម្នាក់ នៅ​ទីបញ្ជា​ការ​​កង រាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ដោយ​ឃើញ​មាន​ នារី​ម្នាក់​ទៀត​ជិះ​ ក្នុង​រថយន្ត​នោះ​ដែរ តែ​បាន​បើកទ្វារ​រត់​ ចុះ​ពីលើ​រថយន្ត​បាត់ និង​​មានតៃកុងបើក​ រថយន្តឱ្យ ។

បើ​តាម​ស្ត្រី​រូប​នោះ​អះអាង​ថា រូបគាត់​និង​មន្ត្រី​ផ្កាយ​២​នោះ បាន​យក​គ្នា​រយៈពេល​ ១០​ឆ្នាំ​មក​ហើយ តែ​មិន​បាន​រៀប​ការ​ត្រឹម ត្រូវ​នោះ​ទេ។ ពួក​គេ​មានកូន​ ជាមួយ​គ្នា​ដល់​ ទៅ​៣​នាក់ ។ ស្ត្រី​នោះ​បន្ត​ថា បុរស​ជា​ មន្ត្រី​ផ្កាយ​២​នោះ ធ្លាប់​បាន​សន្យា​ ជាមួយ​គាត់​ថា កុំ​រករឿង​ដេញ ដោល​អី ចាំ​គេ​ ប្រគល់​រថយន្ត​ឡិច​ស៊ី​ស​ ៤៧០​មួយ​គ្រឿង និង​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ តែ​ចាំ​គាត់​ត្រឡប់​ មក​ពី​ប្រទេស​ វៀត​ណាម​​​សិន ។

លុះ​នៅ​វេលា​ម៉ោង​កើតហេតុ ខណៈ​គាត់​កំពុង​ដឹក​កូន​ទាំង​៣​នាក់​ដើរ​លេង​តាម​ផ្លូវ ស្រាប់តែ​ ប្រទះ​ឃើញ​រថយន្ត​លោក​ នោះ គាត់​ក៏​ឈប់​ម៉ូតូ​ រត់​ដេញ​តាម​ឱ្យ​ ឈប់ ដើម្បី​និយាយ​ ឱ្យ​ដឹង​រឿង ។ តែ​រថយន្ត​នោះ​មិន​ បាន​ឈប់​ទេ ទើប​ធ្វើ​ឱ្យ​រូប​នាង​ ខឹងសម្បារ​វាយ​ បំបែក​កញ្ចក់​តែ​ម្តង ។
ប្រពន្ធចុង​តាម​ទាន់ប្តី​ដឹក​ស្រី​កំណាន់ ផ្ទុះ​ហិង្សា​ផ្អើល​ពេញ​ផ្លូវ (UPDATE)

ប្រពន្ធចុង​តាម​ទាន់ប្តី​ដឹក​ស្រី​កំណាន់ ផ្ទុះ​ហិង្សា​ផ្អើល​ពេញ​ផ្លូវ (UPDATE)
ប្រពន្ធចុង​តាម​ទាន់ប្តី​ដឹក​ស្រី​កំណាន់ ផ្ទុះ​ហិង្សា​ផ្អើល​ពេញ​ផ្លូវ (UPDATE)
ប្រពន្ធចុង​តាម​ទាន់ប្តី​ដឹក​ស្រី​កំណាន់ ផ្ទុះ​ហិង្សា​ផ្អើល​ពេញ​ផ្លូវ (UPDATE)
ប្រពន្ធចុង​តាម​ទាន់ប្តី​ដឹក​ស្រី​កំណាន់ ផ្ទុះ​ហិង្សា​ផ្អើល​ពេញ​ផ្លូវ (UPDATE)
ប្រពន្ធចុង​តាម​ទាន់ប្តី​ដឹក​ស្រី​កំណាន់ ផ្ទុះ​ហិង្សា​ផ្អើល​ពេញ​ផ្លូវ (UPDATE)
ប្រពន្ធចុង​តាម​ទាន់ប្តី​ដឹក​ស្រី​កំណាន់ ផ្ទុះ​ហិង្សា​ផ្អើល​ពេញ​ផ្លូវ (UPDATE)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត