កំពុងដេក​មើល​ទូរទស្សន៍ ស្រាប់តែ​ភ្ញាក់ផ្អើលឃើញ​ពស់ថ្លាន់​លើ​ដំបូល​​​

រាជធានី​ភ្នំពេញ​ ៖ ​ពស់ថ្លាន់​មួយ​ក្បាល​ប៉ុន​កំភួនជើង​​កូន​ក្មេង ត្រូវ​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​លើដំបូល​ផ្ទះ ក៏​​នាំ​គ្នា​ចាប់​ ​ដើម្បី​ទុក​ប្រគល់​ឱ្យ​​អង្គការ​អភិរក្ស​សត្វព្រៃ​ ដែល​​ហេតុការណ៍​នេះ ​បង្កឱ្យ​​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​៩ ​តុលា ​​២០១៥ ស្ថិត​នៅ​ចំណុច​​ភូមិ​ត្រពាំង​ឈូក ក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។

​​ប្រភព​បានឱ្យ​ដឹងថា ​ពស់​​នោះ​មាន​ទម្ងន់៦​​គីឡូក្រាម​​កន្លះ និង​មាន​ប្រវែង​ជាង២​ម៉ែត្រ ​។​ ប្រភពបន្ត​ថា នៅ​មុន​ពេល​កើតហេតុ
ម្ចា ​​ស់​ផ្ទះ​ខាងលើ ​កំពុង​ដេក​មើល​ទូរទស្សន៍​ ស្រាប់តែ​ចោល​ភ្នែក​ទៅ​លើដំបូល ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​នោះ​រមូល​​ខ្លួន​​នៅ​លើ​មេ​ដំបូល​​ផ្ទះ​ ហើយ​បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​តែ​ម្តង​ ។

នៅ​រសៀល​ថ្ងៃដដែល ​ប្រជាពលរដ្ឋក៏​​​នាំ​គ្នា​ចាប់​ពស់​នោះ​យក​ដាក់​​ការុង ទុក​ប្រគល់​ឱ្យ​​អង្គការ​អភិរក្ស​សត្វព្រៃ​ ដើម្បី​យក​ទៅ​ចិញ្ចឹម៕

សូមទស្សនាវីដេអូឃ្លីបខាងក្រោមនេះ៖

កំពុងដេក​មើល​ទូរទស្សន៍ ស្រាប់តែ​ភ្ញាក់ផ្អើលឃើញ​ពស់ថ្លាន់​លើ​ដំបូល​​​
កំពុងដេក​មើល​ទូរទស្សន៍ ស្រាប់តែ​ភ្ញាក់ផ្អើលឃើញ​ពស់ថ្លាន់​លើ​ដំបូល​​​
កំពុងដេក​មើល​ទូរទស្សន៍ ស្រាប់តែ​ភ្ញាក់ផ្អើលឃើញ​ពស់ថ្លាន់​លើ​ដំបូល​​​
កំពុងដេក​មើល​ទូរទស្សន៍ ស្រាប់តែ​ភ្ញាក់ផ្អើលឃើញ​ពស់ថ្លាន់​លើ​ដំបូល​​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត