ចេះ​តែ​ឈឺចង្កេះ​មែន​ទេ​? ចូរ​សាក​វិធី​ហាត់ប្រាណ​ទាំងនេះ​សិន​ទៅ​!!!

ចេះ​តែ​ឈឺចង្កេះ​មែន​ទេ​? ចូរ​សាក​វិធី​ហាត់ប្រាណ​ទាំងនេះ​សិន​ទៅ​!!!

​វិធី​បង្ការ​ការ​ឈឺចង្កេះ​ដ៏​ល្អ​បំផុត​នោះ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ឆ្អឹង​កង​ខ្នង​អ្នក​មាន​ភាពរឹងមាំ និង​អាច​បត់បែន​ល្អ​។ ដើម្បី​ធ្វើ​រឿង​នេះ​បាន ចូរ​ចាប់ផ្តើម​ជាមួយនឹង​ការ​ហាត់ប្រាណ​ដូចខាងក្រោម​នេះ​។

ហាត់ប្រាណ​ជាមួយនឹង​បាល់​ធំ​
មនុស្ស​ម្នាក់​ដែល​ធ្លាប់​មាន​អា​ការៈឈឺ​ចង្កេះ​ប្រហែលជា​អាច​ព្យាបាល​ដោយ​ខ្លួនឯង​បាន​តាមរយៈ​ការ​ហាត់ប្រាណ​រក្សា​លំនឹង​ដោយ​ការប្រើប្រាស់​បាល់​ធំ​ហាត់ប្រាណ​។ រឿង​នេះ​ត្រូវបាន​ណែនាំ​ចំពោះ​អ្នក​ដែល​ឧស្សាហ៍​អង្គុយ​ជាប់​មួយកន្លែង​ក្នុង​មួយ​ថ្ងៃ ជាពិសេស​អ្នកធ្វើការ​ក្នុង​ការិយាល័យ​តែម្តង​។​
​មានការ​ហាត់ប្រាណ​ផ្សេងៗ​ទៀត​ច្រើនណាស់​ដែល​អាច​ធ្វើ​បាន​ជា​មួយ​នឹង​បាល់​ធំ​ហាត់ប្រាណ​។ ការ​ហាត់ប្រាណ​ប្រភេទ​នេះ​ជា​ទូទៅ​គឺ​សក្តិសម​សម្រាប់​អ្នក​ឈឺចាប់​នៅ​តំបន់​ឆ្អឹង​កង​ខ្នង​ណាស់​។

ហាត់ប្រាណ​បែប Cardio
ការឡើង​ទម្ងន់​ពេក​គឺ​ជា​ផ្នែក​មួយ​ដែល​នាំឱ្យ​ឈឺ​ខ្នង​។ ការ​ហាត់ប្រាណ​បែប Cardio អាច​ជួយ​អ្នក​ស្រក​ទម្ងន់​បាន​។ ការ​ស្រក​ទម្ងន់​ក៏​ប្រហែលជា​អាច​លុបបំបាត់​អា​ការៈឈឺ​ចង្កេះ និង​មាន​ឥទ្ធិពល​ទៅលើ​សាច់ដុំ និង​សន្លាក់​ទៀត​ផង​ដែរ​។
ចេះ​តែ​ឈឺចង្កេះ​មែន​ទេ​? ចូរ​សាក​វិធី​ហាត់ប្រាណ​ទាំងនេះ​សិន​ទៅ​!!!

ហាត់​ក្បាច់​យោ​ហ្គា​
ក្បាច់​យោ​ហ្គា​ត្រូវបាន​គេ​ស្គាល់​ថា​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺចង្កេះ​រ៉ាំរ៉ៃ​បាន​។ អ្នក​អាច​ព្យាយាម​ធ្វើ​បែប​នេះ​តាមរយៈ​ការដាក់​ក្បាលពោះ​នៅ​ហ្នឹង​កម្រាល ហើយ​ធ្វើការ​លើកខ្លួន​ទាំងអស់​ឡើង​ទៅលើ​។ ការធ្វើ​បែប​នេះ​អាច​ជួយ​បំបាត់​ភាព​តឹង​នៅ​ចង្កេះ​បាន​៕

ចេះ​តែ​ឈឺចង្កេះ​មែន​ទេ​? ចូរ​សាក​វិធី​ហាត់ប្រាណ​ទាំងនេះ​សិន​ទៅ​!!!

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។