ប្រព័ន្ធ Wi-Fi ជាឃាតករ​លាក់មុខ​អាចសម្លាប់អ្នក​ដោយសន្សឹមៗ

ប្រព័ន្ធ Wi-Fi ជាបណ្ដាញឥត​ខ្សែមួយ សម្រាប់តភ្ជាប់ឧបករណ៍អេឡិចត្រូនិច​ដោយមិនពឹងផ្អែក​ទៅលើខ្សែ។ សព្វថ្ងៃប្រព័ន្ធ Wi-Fi វាកំពុង​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​នៅទូទាំងពិភព​លោក និង​មានស្ទើរតែគ្រប់​ទីកន្លែង​សូម្បីតែក្នុង​ក៏មាន​ដែរ។ ចាប់តាំងពីមាន​ទូរស័ព្ទកាន់​តែទំនើប វាក៏ធ្វើឲ្យអ្នក​ទទួលបា​ន​នូវ​អត្ថប្រយោជន៍ពីសេវាកម្ម​របស់​វា​ជាច្រើន​​ផងដែរ។ ទទ្ទឹម​​នឹងនេះ សូម​អ្នកកុំភ្លេច​ថា វាក៏មាន​ផលអវិជ្ជជាច្រើន​ដែលប៉ះពាល់​ដល់សុខភាព និងអាយុជីវិត​របស់អ្នក​ដែរ។
 
ប្រព័ន្ធ Wi-Fi ជាឃាតករ​លាក់មុខ​អាចសម្លាប់អ្នក​ដោយសន្សឹមៗ
Router គឺជាឧបករណ៍ដែលត្រូវ​បានគេប្រើនៅក្នុងផ្ទះ ឬកន្លែងផ្សេងៗ​ទៀត ដើម្បីធ្វើការ​តភ្ជាប់ឧបករណ៍ឥ​តខ្សែ​ដូចជា ស្មាតហ្វូន ឬកុំព្យូទ័រ និងគ្រឿង​អេឡិចត្រូនិចជាច្រើន​ទៀត ដែល​ពាក់ព័ន្ធទៅនឹងសេវាកម្ម​របស់វា។ ឧបករណ៍ Router វាបានបញ្ចេញ​រលកសញ្ញា WLAN សម្រាប់ឲ្យឧបករណ៍​អេឡិចត្រូនិចផ្សេងៗ​តភ្ជាប់ដោយ​បណ្ដាញឥតខ្សែ ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់សុខភាព​របស់អ្នក។ មនុស្ស​ជាច្រើនគាត់​មិនសូវ​អើពើជាមួយ​នឹងបញ្ហានេះ​ទេ ដោយសារ​តែពួកគាត់​មិនបាន​ដឹង ឬមកពី​កង្វះ​នៃចំណេះដឹង​ដែលទាក់ទង​នឹងបញ្ហា​ទាំងនេះ។ ពេលវាចាប់ផ្ដើម​ជាមួយនឹង​រលកសញ្ញាអេឡិចត្រូនិច​ដែលត្រូវប៉ះពាល់​នឹងខ្លួនប្រាណ​មនុស្ស និងបង្កឲ្យ​មានគ្រោះ​ថ្នាក់ដល់អ្នក។ ការ​សិក្សានេះ​ត្រូវបាន​ធ្វើឡើង​ដោយ ភ្នាក់ងារសុខភាព អង់គ្លេស ហើយបានបង្ហាញថា Router វាអាច​បង្អាក់​ដល់ការរីតលូតលាស់​ទាំងមនុស្ស និងរុក្ខជាតិ។
ផលវិបាក​នៃការប្រើប្រាស់ Wi-Fi ច្រើនពេក៖
- អស់កម្លាំងរុំារ៉ៃ
- ការឈឺត្រចៀក
- កង្វះនៃការផ្ដោតអារម្មណ៍
- ឈឺក្បាលញឹកញាប់
- បញ្ហាក្នុងការគេង។
តាមការ​ពិតទៅ បច្ចេកវិទ្យា​វាពិជាចាំបាច់ និងត្រូវការខ្លាំង​ណាស់​មនុស្សនា​ពេលបច្ចុប្បន្នដើម្បី​ភាព​រីកចម្រើន។ ខាងក្រោមនេះ អ្នកស្រាវជ្រាវបាន​ធ្វើការ​ចែករំលែក​ពីការ​ណែនាំ​មួយចំនួយ​នៃរបៀប​ប្រើប្រាស់ Router ឲ្យមានសុវត្តិភាព និងកាត់បន្ថយគ្រោះថ្នាក់​ពីឧបករណ៍​ទាំងនេះ។
តើធ្វើដូចម្ដេច​ដើម្បីការពារកុមារ​ពីរលកសញ្ញាទាំងនេះ៖
- ផ្ដាច់ ឬបិទកម្មវិធីប្រើជាមួយ Wi-Fi មុនពេល​ចូលគេង
- បិទប្រព័ន្ធ  Wi-Fi នៅពេល​ដែលអ្នកមិន​ប្រើឧបករណ៍​ឥតខ្សែ
- ប្រសិនបើអ្នក​ប្រើប្រាស់ទូរសព្ធឥតខ្សែ​នៅ​សណ្ឋាគារ ឬលំនៅដ្ឋាន អ្នក​អាចជំនួស​វាជាមួយ​នឹងទូរសព្ទប្រើ​ខ្សែវិញ
- ជៀសវាង​ការប្រើ Router នៅក្នុងផ្ទះ​បាយ និង​បន្ទប់គេង​ជាដាច់ខាត៕
ដោយ៖ Brugn
ប្រភព៖ healthyfoodvision

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រព័ន្ធ Wi-Fi ជាឃាតករ​លាក់មុខ​អាចសម្លាប់អ្នក​ដោយសន្សឹមៗ