អ្នកបម្រើស្រីលើយន្ដហោះ រកលុយជិតបាន ១លាន ដុល្លារអាមេរិក ដោយគ្រាន់តែរួមភេទ ជាមួយអ្នកដំណើរ ក្នុងបន្ទប់ទឹក

មជ្ឈិម​បូព៌ា៖ តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា នារីម្នាក់ បានប្រព្រឹត្ដរឿង ខុសច្បាប់ អស់រយៈពេល ២ឆ្នាំ មកហើយ និងអាច រកចំនូល បានជាច្រើនសែនដុល្លារ ដែលទើបតែពេលនេះ បានបែកធ្លាយ ពីរឿងមួយនេះ។

យ៉ាងណាមិញ នារីជាអ្នកបម្រើលើយន្ដហោះ នៅឯមជ្ឈិមបូពា៌ ត្រូវបានគេរាយការណ៍ថា នាងអាច រកប្រាក់ប្រហែលជា ជិត ១លាន ដុល្លារអាេមរិក ក្នុងរយៈពេល ២ឆ្នាំនេះ ដោយការរួមភេទ ជាមួយនឹង អ្នកដំណើរលើ យន្ដហោះ​ក្នុង បន្ទប់ទឹក។ នៅក្នុងនោះ បានឲ្យដឹងថា សកម្មភាពរបស់នាង មិនត្រូវបាន នរណាចាប់អារម្មណ៍នោះទេ រហូតដល់មានពេលមួយ នាងត្រូវបាន គេតាមទាន់ និងចាប់បាន ក្នុងសកម្មភាពមិនសមរម្យ នៅក្នុងបន្ទប់ទឹក លើយន្ដហោះ។ 

នេះបើតាម ប្រភពព័ត៌មានរបស់ អារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា នារីខាងលើ បានសារភាពថា នាងធ្លាប់បាន រួមភេទ ជាមួយនឹង អ្នកដំណើរជាច្រើន ក្នុងអំឡុងពេល ហោះហើរ និងភាគច្រើន ជាជើងហោះហើរ ដែលមានរយៈពេលវែង ពីប៉ែកអារ៉ាប់ មកសហរដ្ឋអាមេរិក។ មួយវិញទៀត បើតាមប្រភពពី ក្រុមហ៊ុនអាកាសចរណ៍ បានបង្ហើប ឲ្យដឹងថា នាងតែងតែ យកថ្លៃ ១,៧០០ ដុល្លារអាមេរិក ក្នុងការរួមភេទមួយលើក ដោយសំងាត់នេះ និងស្វែងរកភ្ញៀវណាម្នាក់ ដែលអាចបង់ប្រាក់ឲ្យនាង សរុបតែម្ដង ក្នុងមួយជើងហោះហើរ។ 

ទោះជាយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍នេះ មិនត្រូវបាន បញ្ចេញឈ្មោះនោះទេ តែ បើតាមប្រភព ព័ត៌មានរបស់ អារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា នារីរូបនេះ ត្រូវបាន បណ្ដេញចេញភ្លាមៗ ពីការងារ និងនិរទេស៕

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត