ប៉ូលិស បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ២ ករណី នៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ឃាត់ខ្លួន ៣ នាក់​

ខេត្តកណ្តាល: ប៉ូលិស​ក្រុង​តាខ្មៅ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​គ្រឿងញៀន ខេត្ត​កណ្តាល បាន​ចុះ​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ចំនួន ២ ករណី នៅ​ចំណុច​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន​។​

​ករណី​បង្ក្រាប​ទី​១ សមត្ថកិច្ច​ធ្វើឡើង កាលពី​វេលា​ម៉ោង ១៥ និង ២០ នាទី ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ក្លោងទ្វារវត្ត​ក្របៅ ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ប្តី​ប្រពន្ធ​។ ជនសង្ស័យ មានឈ្មោះ រិ​ន សារ៉ាត់ ហៅ​គោ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជន​ជាតិខ្មែរ និង​ម្នាក់ទៀត​ឈ្មោះ វ៉ា  ណាក់ ហៅ​វែ​នតា ភេទ​ស្រី អាយុ​៣២​ឆ្នាំ​។ អ្នក​ទាំងពីរ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍ទោ ស៊ឹម  ប៊ុត​បណ្ឌិត អធិការនគរបាល ក្រុង​តាខ្មៅ បានអោយដឹងថា កា​រប​ង្រា​ប​នោះ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​Ice) ចំនួន ៤២​កញ្ចប់ (​តូច ៣៩​កញ្ចប់​តូច និង​ធំ ០៣​កញ្ចប់​) ស្មើ ៣,៦៣ ក្រាម ដែល​ជាប់​នៅលើ​ខ្លួន​អ្នក​ទាំងពីរ  ម៉ូតូ​ចំនួន ០១​គ្រឿង ម៉ាក CUP50 ពណ៌​ស្លែ ស្លាក​លេខ យ​5215 ភព​1 កាំបិត​ចុង​ស្រួច​ចំនួន ០២ ស្បែកជើង​បាក់ សម្រាប់​លាក់​ថ្នាំញៀន​ចំនួន ០៤​គូ និង​០១​ចំហៀង សំភារៈ​សំរាប់​ធ្វើការ​វេច​ខ្ចប់ ដើម្បី​ចែកចាយ និង​ឧបករណ៍ សំរាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១​។​

​លោក​អធិការ បានអោយដឹង​បន្តទៀតថា នៅវេលា​កើតហេតុ​ខាងលើ កម្លាំង​យុត្តិធម៌​ក្រុង សហការ​ជាមួយ​ក​ម្លាំ​ប៉ុស្តិ៍​ដើម​មៀន បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មានការ​ចែកចាយ​សារធាតុ​ខុសច្បាប់ នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​សមត្ថកិច្ច បាន​ចុះ​ទៅដល់​បាន​ប្រទះឃើញ​ជន​ង្ស័​យ​ខាងលើ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ក៏​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​រកឃើញ​វត្ថុតាង​ដូចខាងលើ​។

​ដោយឡែក ករណី​បង្ក្រាប​ទី​២ សមត្ថកិច្ច​ធ្វើឡើង កាលពី​វេលា​ម៉ោង ៩ និង ១៥ នាទី យប់​ថ្ងៃទី​៩ ខែតុលា នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន​។ ជនសង្ស័យ​មានឈ្មោះ វណ្ណ តុលា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ មុខរបរ​មិន​ពិតប្រាកដ​។ វត្ថុតាង​ចាប់យក មាន​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​Ice) ចំនួន ០២ កញ្ចប់​តូច​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ កម្លាំង​យុត្តិធម៌​ក្រុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​គ្រឿងញៀន​ខេត្ត បានចេញ​ល្បាត​ដល់​ចំណុចកើតហេតុ​ខាងលើ ឃើញ​ជនសង្ស័យ កំពុង​ដើរ ហើយ​ប៉ូលិស​បានធ្វើ​ការឆែកឆេ​រ​រកឃើញ​វត្ថុតាង​ដូចខាងលើ និង​ឃាត់​បញ្ជូនមក​អធិការដ្ឋាន ដើម្បី​សួរនាំ​បន្ត និង​ចាត់ការ​តាម​នីតិវិធី​៕